×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូ Sporting បង្ហាញការគាំទ្រចំពោះ Ronaldo ក្រោយការទម្លាយពីបញ្ហានៅ Man Utd

អ្នកចាត់ការទូទៅរបស់ក្លិប Sporting Lisbon លោក Ruben Amorim បានការពារ Cristiano Ronaldo បន្ទាប់ពីបទសម្ភាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្សែប្រយុទ្ធរូបនេះ ដែលបានលាតត្រដាងបញ្ហារបស់គាត់ជាមួយក្លិប Manchester United ។

Ronaldo បានអត្ថាធិប្បាយទៅលើក្លិបដែលគាត់កំពុងប្រកបអាជីពនាពេលបច្ចុប្បន្ន ដោយរិះគន់លើអ្នកចាត់ការ Erik ten Hag អតីតមិត្តរួមក្រុម Wayne Rooney និងការតបស្នងដែលគាត់បានទទួលពីក្លិប រួមជាមួយបញ្ហាជាច្រើនទៀត។

នៅពេលត្រូវបានសួរអំពីបទសម្ភាសរបស់ Ronaldo តាមរយៈ Ojogo Amorim អ្នកចាត់ការរបស់ Sporting បាននិយាយថា៖ “គ្រប់គ្នានៅ Sporting ចូលចិត្ត” Ronaldo ហើយថាវាអាស្រ័យលើគាត់ក្នុងការសម្រេចចិត្តអនាគតរបស់គាត់។

ជុំវិញការវិលត្រឡប់របស់ Ronaldo មកកាន់ Sporting អ្នកចាត់ការដដែលបានបន្តថា៖ “ខ្ញុំត្រូវបានគេសួរសំណួរនេះមួយពាន់ដងហើយ។ Ronaldo គឺជាកីឡាកររបស់ Manchester United ។”

“គ្រប់គ្នានៅ Sporting ចូលចិត្តគាត់ គ្មានអ្វីត្រូវនិយាយច្រើនទេ។ គាត់ និយាយដោយផ្ទាល់មាត់ថា គាត់ចង់ធ្វើអ្វីៗដោយសន្តិវិធីដើម្បីដើរតាមអនាគតរបស់គាត់។ គាត់នឹងសម្រេចចិត្តពីអនាគតរបស់គាត់។”

Ronaldo បានលេងឱ្យក្លិបព័រទុយហ្គាល់ខាងលើ ចន្លោះឆ្នាំ 1997 និង 2003 ដោយកើតចេញពីសាលារបស់ពួកគេ និងបង្ហាញខ្លួនបាន 25 ដងសម្រាប់ក្រុមឈុតធំ។ គាត់បានចូលរួមជាមួយក្រុមបិសាចក្រហមក្នុងតម្លៃ 12.24 លានផោនក្នុងរដូវក្តៅឆ្នាំ 2003 ហើយបានបង្ហាញខ្លួន 290 ប្រកួតសម្រាប់បិសាចក្រហម។ បន្ទាប់មក គាត់បានទៅលេងឱ្យក្លិប Real Madrid និង Juventus មុនពេលត្រឡប់មក United វិញកាលពីឆ្នាំ 2021៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង