×

កម្ពុជា នឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាប ក្នុងកម្រិតបង្គួរដែលរុញទូលមកពី សមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះ កម្ពុជា នឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាប ក្នុងកម្រិតបង្គួរដែលរុញទូលមកពី
សមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ណភាពអតិបរមា មានពី ៣៣-៣៥ °C។ រាជធានី-ខេត្ត នៅភាគខាងក្រោមនឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះធ្លាក់ជាបង្គួរលាយឡំទៅដោយផ្គរ រន្ទះ។ ចំណែកឯបណ្តាខេត្តនៅភាគខាងលើ ក៏នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ ។

២-តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។

៣-តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និហសីតុណ្ណភាពអតិបរមា មានពី ៣២-៣៤ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង