×

លោកជំទាវទីមួយនៃប្រទេសឥណ្ឌូណេស៊ី រអិលធ្លាក់ពីជណ្ដើរយន្តហោះ

លោកស្រី Iriana ជំទាវទីមួយនៃប្រទេសឥណ្ឌូណេស៊ី បានរអិលនៅពេលចុះពីលើយន្តហោះ ជាមួយស្វាមី ពោលគឺលោកប្រធានាធិបតី Joko Widodo នៅអាកាសយានដ្ឋានអន្តរជាតិ I Gusti Ngurah Rai ។

ក្រោយមក មន្ត្រី ឥណ្ឌូណេស៊ី បានបញ្ជាក់ ថា លោកជំទាវ មិនមានបញ្ហាធ្ងន់ធ្ងរឡើយ។ ហេតុការណ៍រអិលនេះ បានកើតឡើង អំឡុងពេលការផ្សាយផ្ទាល់ការមកដល់របស់ជំទាវទីមួយនៅកោះបាលី។ ប្រធានាធិបតី Joko Widodo បានកាន់ដៃលោកជំទាវ បន្ទាប់ពីយន្តហោះប្រធានាធិបតីបានចុះចត កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា នៅម៉ោងប្រហែល ១១:៣៥ នាទីព្រឹក។

បន្ទាប់ពីការរអិល លោកជំទាវ Iriana បានក្រោកឈរឡើង រួចបន្តចុះមកជួបអភិបាលខេត្ត បាលី លោក Wayan Koster និងភរិយារបស់គាត់។

លោកជំទាវទីមួយ អមដំណើរប្រធានាធិបតីឥណ្ឌូណេស៊ី ទើបតែត្រឡប់ពីប្រទេសកម្ពុជាក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងទស្សនកិច្ចនៅទីក្រុង Solo កោះជ្វាភាគកណ្តាល៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង