×

តួឯកប្រុសស្រីក្នុងរឿងភាគកូរ៉េដ៏ល្បី Winter Sonata លែងខ្វាយខ្វល់សិល្បៈ តែប្តូរមកប្រើជីវិតរស់នៅបែបនេះយ៉ាងមានសុភមង្គល

កូរ៉េខាងត្បូង៖ “Winter Sonata” ជារឿងភាគកូរ៉េដ៏ល្បីមួយដែលធ្វើឱ្យទស្សនិកជនឈឺចាប់តាមសាច់រឿងដោយសារគូស្នេហ៍ដែលស្រលាញ់គ្នាស័គ្រ្មស្មោះមួយគូបែរចុងក្រោយត្រូវព្រាត់គ្នាក្រោយតួប្រុសបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិតបន្សល់នូវទុក្ខសោកដល់តួស្រីយ៉ាងឈឺចាប់បំផុត។

ក្នុងរឿងភាគមួយនេះ តួឯកប្រុសត្រូវបានជ្រើសរើសឱ្យសម្តែងដោយតារាប្រុស Bae Yong Joon និងតួឯកស្រីសម្តែងដោយ Choi Ji Woo។ ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ Winter Sonata បានកន្លងផុតទៅអស់រយៈពេល ២០ឆ្នាំមកហើយ បើក្រលេកមើលពីជីវិតរបស់តួឯកទាំង២ ក៏បានប្រែប្រួលខ្លាំងណាស់ដែរ។

សម្រាប់ជីវិតឯកជនរបស់ Bae Yong Joon មិនសូវមានអ្នកណាដឹងពីលោកច្រើនឡើយដោយសារលោកមិនមានប្រើប្រាស់បណ្តាញសង្គមឡើយ។ ទោះជាយ៉ាងណាចំពោះជីវិតផ្ទាល់ខ្លួនខ្លះៗរបស់លោកត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយថា លោកបានចាកឆ្ងាយពីសិល្បៈជាយូរមកហើយដោយងាកមកយកចិត្តទុកដាក់លើមុខជំនួញរបស់លោកវិញរហូតធ្វើឱ្យអតីតតារាប្រុសរូបនេះសល់ទ្រព្យសម្បត្តិច្រើនមហាសាល។

បន្ថែមពីនេះទៀតសោត ក្នុងឆ្នាំ ២០១៥ លោកបានរៀបការជាមួយនឹងអតីតតារាស្រី Park Soo Jin ដោយទទួលបានកូនប្រុសម្នាក់ និងស្រីម្នាក់ និងកំពុងរស់នៅកោះ ហាវៃយ៉ាងមានសុភមង្គល។

ងាកទៅមើលពីតួឯកស្រីដែលជាប់រហ័សនាមជាតារាទឹកភ្នែក Choi Ji Woo ឯណេះវិញបានរៀបការជាមួយនឹងនាយកប្រតិបត្តិក្រុមហ៊ុនតិចណូឡូជីម្នាក់កាលពីឆ្នាំ ២០១៨ និងទទួលបានកូនស្រីម្នាក់ក្នុងឆ្នាំ២០២០។ តារាស្រីរូបនេះស្ទើរតែបាត់វត្តមានពីសិល្បៈទាំងស្រុង ដោយនាងបានឱ្យដឹងថាបន្ទាប់ពីរៀបការរួច ជីវិតរបស់នាងបានផ្លាស់ប្តូរទាំងស្រុង នាងមិនមានចំណាប់អារម្មណ៍លើសិល្បៈទៀតឡើយដោយចង់ចំណាយពេលមើលថែកូនស្រី និងគ្រួសាររបស់នាងឱ្យបានច្រើនបំផុត៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង