×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

John Stones ថាភាពជាដៃគូជាមួយ Maguire គ្មានអ្នកណាអាចបំបែកបានឡើយ

ខ្សែការពារសញ្ជាតិអង់គ្លេស John Stones បានអះអាងថាភាពជាដៃគូរវាងគាត់ និង Harry Maguire នឹងមិនរងផលប៉ះពាល់ឡើយ ទោះបីជាខ្សែការពាររបស់ក្លិប Manchester United ពុំទទួលបានពេលវេលាគ្រប់គ្រាន់ក្នុងការលេងនៅលើទីលានក៏ដោយ។

Stones និង Maguire នឹងអាចចាប់ដៃគូគ្នាជាលើកទី 3 បន្ទាប់ពីបានបង្ហាញការសហការគ្នាយ៉ាងល្អ កាលពីព្រឹត្តិការណ៍ FIFA World Cup 2018 និង Euro 2020។

Maguire បានបង្ហាញខ្លួនជាជម្រើសដំបូងសម្រាប់ Manchester United តែមួយប្រកួតប៉ុណ្ណោះចាប់តាំងពីខែសីហា។ ប៉ុន្តែ Stones បាននិយាយថា៖ “នៅពេលខ្ញុំក្រឡេកទៅមើល Harry ខ្ញុំឃើញគាត់ជាដៃគូរបស់ខ្ញុំ។ តាមរយៈបទពិសោធទាំងអស់របស់ពួកយើង ពួកយើងទាំងពីរនឹងជួយគ្នាទៅវិញទៅមក”។

ខ្សែការពារ Stones របស់ Manchester City និង Maguire របស់ United បានលេងជាមួយគ្នាចំនួន 29 ដង។ ក្រុមរបស់លោក Gareth Southgate ត្រូវជួបជាមួយអ៊ីរ៉ង់ក្នុងការប្រកួតបើកឆាក World Cup របស់ពួកគេ។ បន្ទាប់មក ត្រូវជួបជាមួយ អាមេរិក និង វែលស៍ ក្នុងពូល B ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង