×

អ្នកគាំទ្រ Pinky Savika នាំគ្នាខ្លោចិត្តបន្ទាប់ពីឃើញវីដេអូចម្រៀងដែលនាងច្រៀងបានផុសក្នុងគណនី IG របស់នាងថ្មីៗនេះ

ថៃ៖ ថ្មីៗនេះគណនី IG របស់ Pinky Savika បានមានសកម្មភាពជាថ្មីម្តងទៀតដោយបានចែករំលែកវីដេអូបទចម្រៀងកំសត់មួយដែលនាងច្រៀងផ្ទាល់ត្រូវបានអ្នកចាត់ការ និងជាអ្នកកាន់គណនីរបស់នាងផុសចែករំលែក ធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះរំជួលចិត្តនឹកស្តាយរូបសម្រស់ សមត្ថភាព ក៏ដូចជាភាពគួរឱ្យស្រលាញ់របស់នាងមិនគួរណាជីវិតធ្លាក់ដល់សូន្យបែបនេះឡើយ។

ក្នុងបទចម្រៀងកំសត់ តែក្នុងន័យស្នេហាដែលនាងបានផ្ញើជូនជាពិសេសដល់អ្នកដែលលួចស្រលាញ់គេតែម្នាក់ឯង និងចំពោះអ្នកដែលលាក់រឿងទុកក្នុងចិត្តផងនោះ បានអង្រួនចិត្តអ្នកគាំទ្រជាច្រើនឱ្យស្រណោះតារាស្រីរូបនេះជាខ្លាំង។

យ៉ាងណាមិញ រំឭកទៅកាលពីខែសីហា កន្លងទៅ Pinky ត្រូវបានឃាត់ខ្លួនបន្ទាប់ពីផ្ទុះរឿងបោកប្រាស់ប្រាក់ជនរងគ្រោះជាច្រើនតាមរយៈការអូសទាញឱ្យពួកគេចូលរួមធ្វើជាសមាជិករកប្រាក់តាមរយៈ Forex-3D ដែលជាអំពើខុសច្បាប់ក្នុងប្រទេសថៃ ជាហេតុធ្វើឱ្យវាសនាតារាស្រីរូបនេះបានក្លាយជាអ្នកទោស និងត្រូវបញ្ជូនទៅកាន់ពន្ធនាគារដើម្បីកែប្រែខ្លួនផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង