×

ដល់ថ្នាក់នេះផង! មិនពិចារណាច្រើន គ្រាន់តែឮប្តីប្រពន្ធ Nicky Wu ហៅទៅញ៉ាំអីជាមួយ Alec Su បដិសេធភ្លាម

តៃវ៉ាន់៖ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា Alec Su តួអង្គដែលមហាជនជាច្រើនបានស្គាល់រួចមកហើយតាមរយៈការសម្តែងជាតួព្រះបុត្រាយ៉ុងឈី ក្នុងរឿង ព្រះនាងយេយេ ទើបតែដណ្តើមបានជ័យលាភីពីការប្រកួតចម្រៀងក្នុងកម្មវិធី “Call Me By Fire” រដូវកាលទី២ ធ្វើឱ្យបណ្តាអ្នកគាំទ្រ ក៏ដូចជាមិត្តរួមសិល្បៈចូលរួមអបអរ និងរំភើបជំនួសលោកជាខ្លាំង។

រំឭកទៅកាលពីទសវត្សរ៍ ៩០ Alec Su, Nicky Wu និង Julian Chen បានបង្កើតក្រុមចម្រៀងមួយដែលមានឈ្មោះ The Little Tigers និងជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពបំផុតក្នុងជំនាន់នោះ។ ទោះជាយ៉ាងណា ក្រុមនេះបានរំសាយជាផ្លូវការក្នុងឆ្នាំ ១៩៩៥។

ទោះបីជាក្រុមបានរំសាយមែនពិត ប៉ុន្តែទំនាក់ទំនងរវាងពួកគេនៅតែរក្សាយ៉ាងល្អ។ ដូចនេះក្នុងឱកាសពិសេសដែល Alec ដណ្តើមបានជ័យលាភីពីការប្រកួតចម្រៀងនេះក៏មានវត្តមាន Nicky និងភរិយារបស់លោកគឺតារាស្រី Liu ShiShi ចូលរួមផងដែរ។

ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាហួសចិត្តនោះ គឺបន្ទាប់ឈ្នះការប្រកួត Nicky និង ShiShi បានហៅលោកទៅញ៉ាំអាហារនៅក្រៅជាមួយគ្នាដើម្បីអបអរជ័យលាភីរបស់លោក បែរត្រូវ Alec បដិសេធភ្លាម។ ShiShi បានផ្តល់បទសម្ភាសដោយនិយាយទាំងអស់សំណើចថា៖ “ខ្ញុំ និងស្វាមីបានហៅ Alec ទៅញ៉ាំអីនៅក្រៅ ប៉ុន្តែគ្រាន់តែឮភ្លាម Alec សួរភ្លាមថា តើអ្នកទាំងពីរកំពុងព្យាយាមហៅខ្ញុំឱ្យទៅចេញលុយឱ្យទៀតហើយមែនទេ”?

ទោះជាយ៉ាងណា បន្ទាប់ពីប្រាប់រឿងអស់សំណើចទាំងនេះរួច ShiShi បានបញ្ជាក់ថា ការពិតនាងគ្រាន់តែចង់ប្រាប់ Alec ថាប្រសិនឱកាសក្រោយមានកម្មវិធីល្អបែបនេះទៀតកុំភ្លេចប្រាប់ Nicky ផងតែប៉ុណ្ណឹង៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង