×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករម៉ិកស៊ិក2រូប បំពេញបំណងក្នុងការបង្ហាញខ្លួននៅ World Cup ចំនួន5ផ្សេងៗគ្នា

លោក Guardado Martino គ្រូបង្វឹករបស់ក្រុមជម្រើសជាតិម៉ិកស៊ិក បានកោះហៅអ្នកចាំទីជើងចាស់ Guillermo Ochoa និងខ្សែបម្រើ Andres Guardado សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។

ការបង្ហាញខ្លួននៅប្រទេសកាតា នឹងក្លាយជាការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ចំនួន 5 ផ្សេងៗគ្នា សម្រាប់ Guillermo Ochoa ដែលមានវ័យ 37 ឆ្នាំ និង Andres Guardado វ័យ 36 ឆ្នាំ។

Ochoa គឺជាអ្នកចាំទី ដែលបង្ហាញខ្លួនបានច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិម៉ិកស៊ិក និងទទួលបានការសរសើរកាលពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ 2014 ដើម្បីជួយឱ្យក្រុមរបស់គាត់ទទួលបានលទ្ធផលស្មើ 0-0 ជាមួយប្រេស៊ីល។

ខ្សែប្រយុទ្ធជើងចាស់ Javier Hernandez អតីតកីឡាកររបស់ Manchester United ដែលបានបង្ហាញខ្លួននៅ World Cup ចំនួន 3 ផ្សេងៗគ្នា មិនបានជាប់នោះទេ។

ម៉ិកស៊ិក ស្ថិតក្នុងពូល C នឹងត្រូវប៉ះប៉ូឡូញ អាហ្សង់ទីន និង អារ៉ាប៊ីសាអ៊ូឌីត។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង