×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ពលរដ្ឋថៃ ទំនងជាមិនអាចមើលការប្រកួត FIFA World Cup Qatar 2022 លើទូរទស្សន៍បានឡើយ

អ្នកគាំទ្របាល់ទាត់នៅក្នុងប្រទេសថៃ ទំនងជាខកខានការទស្សនាព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ប្រសិនបើអាជ្ញាធរកីឡានៃប្រទេសថៃ មិនអាចឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញសិទ្ធិផ្សាយបន្តផ្ទាល់ពី FIFA ទេនោះ។

រដ្ឋាភិបាលថៃ បានប្រាប់ថា កិច្ចព្រមព្រៀងនេះ ប្រហែលជាត្រូវយឺតយ៉ាវ សម្រាប់ការប្រកួតបើកឆាកនៅថ្ងៃទី 20 ខែធ្នូ។ FIFA បានដាក់តម្លៃលក់សិទ្ធិផ្សាយសម្រាប់ប្រទេសថៃ ក្នុងទំហំទឹកប្រាក់ 1.6 ពាន់លានបាត ប៉ុន្តែអាជ្ញាធរកីឡាថៃ បានតថ្លៃសុំត្រឹម 1.2 ពាន់លានបាតតែប៉ុណ្ណោះ។

គិតត្រឹមថ្ងៃទី 16 ខែវិច្ឆិកានេះ អាជ្ញាធរថៃដដែល ទើបតែប្រមូលថវិការបានចំនួន 800 លានបាត ជាមួយនឹង 400 លានបាតទៀត ត្រូវបានសន្យាផ្ដល់ជូនដោយក្រុមហ៊ុនឯកជនមួយចំនួនផ្សេងទៀត។

សូមជម្រាបថា ក្រុមម្ចាស់ផ្ទះ កាតា នឹងបើកឆាកប្រកួតទល់នឹង អេក្វាឌ័រ នៅថ្ងៃអាទិត្យ ទី 20 ខែធ្នូ ឆ្នាំ 2022 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង