×

UN ប្រកាសអំពីកំណើនប្រជាជនសរុបក្នុងពិភពលោក កើនឡើង ១០%

តាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ (UN) ដែលបានធើ្វឡើងថ្មីៗនេះ បានឱ្យដឹងថា កំណើនប្រជាជនសរុបនៅក្នុងពិភពលោក បានកើនឡើងដល់ ៨ពាន់លាននាក់ហើយ ដែលចំនួននេះគឺមានការកើនឡើងប្រមាណជាង ១០% បើធៀបទៅនឹងកាលពីរយៈពេល ១០ឆ្នាំកន្លងទៅ។

កត្តាដែលជំរុញឱ្យមានកំណើនប្រជាជននៅក្នុងពិភពលោកកើនឡើងយ៉ាងឆាប់រហ័សបែបនេះ គឺមានច្រើនយ៉ាងដូចជា ការថយចុះនូវអត្រាមរណភាពនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍ ការជឿនលឿននូវសេវាកម្មសុខាភិបាលសាធារណៈ ហើយនិងការយល់ដឹងអំពីអត្ថប្រយោជន៍នៃអនាម័យផ្ទាល់ខ្លួនរបស់បុគ្គលគ្រប់រូប។

បញ្ហាប្រឈមសំខាន់ៗមួយចំនួន ដែលបង្កជាឧបសគ្គសម្រាប់តុល្យភាពនៃកំណើនប្រជាជនក្នុងពិភពលោកនៅតាមតំបន់មួយចំនួន ដូចជានៅក្នុងទ្វីបអាហ្រ្វិក និងអាស៊ី បង្កដោយបញ្ហាវិបត្តិកង្វះស្បៀងអាហារ និងការបម្រែបម្រួលអាកាសធាតុ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង