×

អីយ៉ាស់! FIFA World Cup ឆ្នាំនេះ Jungkook នឹងមានវត្តមានច្រៀងបើកកម្មវិធីទៀត

កម្សាន្ត៖ យោងតាមការប្រកាសនៅលើគណនី Twitter ផ្លូវការរបស់សមាជិក BTS វ័យ២៥ឆ្នាំ Jungkook បានឱ្យដឹងថា លោកនឹងមានវត្តមានច្រៀងបើកកម្មវិធីក្នុងព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup 2022 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះនៅពហុកីឡដ្ឋានអាល់បេត (AI Bayt) ទីក្រុងដូហា ប្រទេសកាតា។

តារាប្រុសរូបនេះ បានតំណាងឱ្យក្រុមរបស់ខ្លួនដើម្បីឡើងច្រៀងនិងសម្ដែងនៅថ្ងៃបើកការប្រកួត បើទោះជាព្រឹត្តិការណ៍ដ៏ធំក្នុងឆ្នាំនេះ ត្រូវបានរៀបចំដោយប្រទេសកាតា ដែលនៅតែរក្សាជំហរជំទាស់ការស្រលាញ់ភេទដូចគ្នា និងជារឿងខុសច្បាប់ក្នុងប្រទេសក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយ Aceshowbiz។

គួរបញ្ជាក់ដែរថា ដោយសារចំណុចមួយនេះហើយ ទើបធ្វើឱ្យតារាចម្រៀង Dua Lipa ជំទាស់ដាច់អហង្ការនឹងមិនចូលរួមជាដាច់ខាត ដរាបណា កាតា នៅតែបន្តការរើសអើងមិនគោរពសិទ្ធិមនុស្សស្មើគ្នាបែបនេះ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង