×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

មកដឹងពីទឹកប្រាក់ដែលក្លិបទទួលបានពីការអនុញ្ញាតឱ្យកីឡាករចូលលេងនៅ World Cup

ដើម្បីទទួលស្គាល់នូវការរួមចំណែករបស់ក្លិបបាល់ទាត់នានាសម្រាប់ភាពជោគជ័យនៃការប្រកួត World Cup ស្ថាប័ន FIFA បានបើកកម្មវិធីអត្ថប្រយោជន៍សម្រាប់ក្លិប ដែលមានចំនួនទឹកប្រាក់រហូតដល់ 209 លានដុល្លារ សម្រាប់បែងចែកទៅកាន់ក្លិបនានានៅជុំវិញពិភពលោក។

គំនិតផ្តួចផ្តើមនេះ បានបែងចែកទឹកប្រាក់ដល់ក្លិបចំនួន 416 នៃសហព័ន្ធសមាជិកចំនួន 63 ប្រទេស បន្ទាប់ពីព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។

ជាដំណាក់កាលដំបូង ក្លិបនឹងអាចទទួលទឹកប្រាក់ប្រហែល 10,000 ដុល្លារ ក្នុងមួយថ្ងៃសម្រាប់កីឡាករម្នាក់ ដែលលេងឱ្យក្រុមជម្រើសជាតិរបស់ពួកគេអំឡុងពេល FIFA World Cup 2022 និងរយៈពេលនៃការរៀបចំ។ បន្ទាប់មក ទឹកប្រាក់អាចកើនឡើងជាបន្តបន្ទាប់ នៅពេលដែលកីឡាករ អាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ដែលក្លិបអាចទទួលបានទឹកប្រាក់រហូតដល់ 370,000 ដុល្លារសម្រាប់កីឡាករម្នាក់។

កម្មវិធីអត្ថប្រយោជន៍ក្លិប ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងកាលពីព្រឹត្តិការណ៍ FIFA World Cup 2010 ដែលចំនួនទឹកប្រាក់មានការកើនឡើងជាបន្តបន្ទាប់។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង