×

“Anchor សំណើចតាមភូមិ” នឹងនាំយកផ្ទាំងទស្សនីយភាពដ៏ពិសេសមួយពីបងប្អូនជនជាតិដើមភាគតិចនៅខេត្តពោធិ៍សាត់ នៅថ្ងៃសៅរ៍ខាងមុខនេះ

បន្ថែមលើភាពសប្បាយរីករាយដូចសព្វដង នៅសប្ដាហ៍នេះ កម្មវិធី “Anchor សំណើចតាមភូមិ” នឹងពាំនាំនូវផ្ទាំងទស្សនីយភាពដ៏ពិសេសប្លែកមួយ ដែលនឹងបង្ហាញពីបងប្អូនជនជាតិដើមភាគតិចជង ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីក្នុងតំបន់របស់ពួកគាត់។

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ “កម្មវិធី Anchor សំណើចតាមភូមិ” តែងតែមានរៀបចំឱ្យមានជាការលេងល្បែងកម្សាន្តថ្មីៗដើម្បីឈ្នះរង្វាន់ជាច្រើន ព្រមទាំងការប្រគំតន្ត្រី និងកំប្លែងរបស់ក្រុមកំប្លែង CBS ដែលនឹងឡើងមកបង្កការផ្ទុះសំណើចសម្រាប់បងប្អូនប្រជាពលរដ្ឋនៅទីតាំងផ្ទាល់ និងទស្សនិកជនរបស់ CTN ផងដែរ។

កម្មវិធីដ៏ពិសេសរបស់យើង នឹងបង្ហាញផ្ទាំងទស្សនីយភាពទាំងអស់នេះពីភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ តាមរយៈកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN នាថ្ងៃសៅរ៍ ទី ១៩ ខែវិច្ឆិកា ចាប់ពីម៉ោង ៩ យប់តទៅ។ កុំភ្លេចណា៎ រង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” ដើម្បីទទួលបាននូវភាពសប្បាយរីករាយ និងរំសាយអស់ការនឿយហត់ពេញមួយសប្ដាហ៍របស់លោកអ្នក។

កម្មវិធីនេះ នាំមកជូនផ្តាច់មុខដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍ជាង៨៩ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ៕

      

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង