
ហុងកុង៖ ថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមបាននាំគ្នាបង្កើតតារាងឈ្មោះដោយមានតារាសម្តែងហុងកុងចំនួន ៣០នាក់សុទ្ធតែមានវ័យលើស ៥០ឆ្នាំបង្ហាញពីភាពលេចធ្លោរបស់ពួកគេដែលនៅតែជះរាងសង្ហាបើទោះជាវ័យច្រើនក៏ពិតមែន ហើយក្នុងនោះដែរប្រាកដណាស់ដែលមានឈ្មោះរបស់ Andy Lau, Leon Lai និង Ekin Cheng ដែលតែងទទួលបានការសរសើរពីរូបរាងសង្ហារបស់ពួកគេ។

ប៉ុន្តែ មហាជនភាគច្រើនប្រាកដជាមិននឹកស្មានឡើយថា ឈ្មោះតារាសម្តែងដែលអាចដណ្តើមបានចំណាត់ថ្នាក់កំពូលលើរូបរាងដ៏អស្ចារ្យជាងគេនោះបានធ្លាក់ទៅលើ Roy Cheung ដែលជាតារាសម្តែងនិយមដើរតួបងធំវ័យ ៥៩ឆ្នាំរូបនេះទៅវិញ។
ដ្បិតមានវ័យធ្វើជាជីតាក៏ពិតមែន ប៉ុន្តែរូបរាងដ៏គួរឱ្យស្ងើចសរសើររបស់ Roy Cheung នៅតែជះរាងសង្ហាមិនចាញ់ក្មេងៗឡើយ ធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរពីការតុបតែងខ្លួនរបស់លោកដែលមើលទៅទាន់សម័យជាមួយអាវប្រលេះឡេវបង្ហាញសាច់ទ្រូង និងម៉ូតសក់វែងចងទៅក្រោយទៀតនោះ បានធ្វើឱ្យស្ទាយនៃការលេងខ្លួនរបស់លោកមានភាពលេចធ្លោខុសប្លែកពីសិល្បករឯទៀតគួរឱ្យចាប់អារម្មណ៍។
ចង់ដឹងថា Roy Cheung មានរូបរាងស្រស់សង្ហាប៉ុណ្ណាក្នុងវ័យ ៥៩ឆ្នាំរបស់លោក តោះទៅទស្សនារូបភាពទាំងអស់គ្នា៕




