×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ពលរដ្ឋឥណ្ឌា បង្ហាញការគាំទ្រក្រុមអង់គ្លេស តែខឹងដែលគេហៅថា Fake Fan

អ្នកគាំទ្រមកពីប្រទេសឥណ្ឌាជាច្រើន បានគាំទ្រក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែបានសម្តែងការខឹងសម្បារដែលត្រូវបានគេចាត់ទុកជាអ្នកគាំទ្រក្លែងក្លាយ នៅពេលដែលអង់គ្លេសបានទៅដល់ប្រទេសកាតា។

រថយន្តក្រុងរបស់ក្រុមអង់គ្លេស ទៅដល់សណ្ឋាគារដែលពួកគេស្នាក់នៅ ខណៈអ្នកគាំទ្រមកពីឥណ្ឌា បានវាយស្គរ និងផ្លុំត្រែ ជាមួយនឹងឯកសណ្ឋានរបស់អង់គ្លេស និងកាន់ទង់ជាតិអង់គ្លេសផងដែរ។

អ្នកគាំទ្រអង់គ្លេសប្រហែល 20 នាក់ ត្រូវបានឃើញមានវត្តមានជាមួយអ្នកគាំទ្រមកពីឥណ្ឌាជិត 200 នាក់ ដែលធ្វើដំណើរមកពីរដ្ឋ Kerala។ ជាមួយគ្នានេះ គេក៏ឃើញមានអ្នកគាំទ្រមកពី បង់ក្លាដែស ចិន និងថៃតិចតួចផងដែរ។

មានសេចក្ដីរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស និងបារាំងថា ពួកគេជា “អ្នកគាំទ្រក្លែងក្លាយ” ដែលបានបង្កការមិនពេញចិត្តឡើយ។

លោក Ameen Sharak អ្នកស្រុកឥណ្ឌាម្នាក់ ដែលបានទៅធ្វើការនិងរស់នៅទីក្រុងដូហា បាននិយាយថា៖ “នេះគឺជាការបង្ខូចកេរ្តិ៍ឈ្មោះ ដែលធ្វើឱ្យមានការខកចិត្តជាខ្លាំង”។

ចំណែក លោក Sajidh អាយុ 29 ឆ្នាំ បាននិយាយថាអ្នកគាំទ្របាល់ទាត់ឥណ្ឌានៅកាតា បាន “ខឹងសម្បារ” ដោយរបាយការណ៍ទាំងនេះ ដែលបានសរសេរថា ពួកគេត្រូវបានគេជួលឱ្យពាក់អាវអង់គ្លេស។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង