
ហុងកុង៖ ភាពផ្អែមល្ហែម និងភាពចុះសម្រុងគ្នារវាងតារាសម្តែង Kenneth Ma និង Roxanne Tong បានជំរុញឱ្យអ្នកទាំង២ស្រលាញ់គ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្តែងដូចនៅក្នុងបទសម្ភាសមួយ Kenneth បានឱ្យដឹងថា ជាបទពិសោធរបស់ពួកគេទាំង២ដែលបានទៅកម្សាន្តនៅប្រទេសជប៉ុ តារាសម្តែងរូបនេះបានឱ្យដឹងថា មិត្តស្រីរបស់លោកពូកែខាងរៀបចំគម្រោងថាត្រូវទៅកម្សាន្តកន្លែងណា គួរញ៉ាំអ្វី និងត្រូវក្រោកពីគេងម៉ោងប៉ុន្មានជាដើម។
ដោយឡែកសម្រាប់លោកមានទំនួលខុសត្រូវតែម៉្យាងគត់គឺជូននាងទៅកន្លែងដែលនាងប្រាថ្នា។ ដោយសារពូកែខាងរៀបចំចាត់ចែងបែបនេះហើយទើបលោកតែងចំអន់នាងលេងថានាងរើសខុសជំនាញ និងគួរតែធ្វើជាមគ្គុទេសន៍អ្វីទើបត្រូវ។
យ៉ាងណាមិញ សម្រាប់គូរស្នេហ៍មួយនេះហាក់មិនសូវបើកចំហរពីរឿងផ្ទាល់ខ្លួនប៉ុន្មានឡើយ ទោះជាយ៉ាងណា Kenneth បានឱ្យដឹងពីគម្រោងអាពាហ៍ពិពាហ៍របស់ខ្លួននឹងធ្វើឡើងនាពាក់កណ្តាលឆ្នាំ ២០២៣ ផងដែរ៕

