×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Randal Kolo Muani ត្រូវបានកោះហៅមកជំនួសកន្លែង Christopher Nkunku ក្នុងក្រុមបារាំង

ខ្សែប្រយុទ្ធ Randal Kolo Muani របស់ក្លិប Eintracht Frankfurt ត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិបារាំង ជំនួសកីឡាករ Christopher Nkunku ដែលរងរបួស។

ខ្សែប្រយុទ្ធ Nkunku របស់ RB Leipzig បានរងរបួសជើង ក្នុងការហ្វឹកហាត់កាលពីថ្ងៃអង្គារ ហើយត្រូវបានដកចេញសម្រាប់ការប្រកួតទាំងមូល។

ដោយឡែក Kolo Muani រកបាន 8 គ្រាប់ក្នុងការបង្ហាញខ្លួន 23 លើកសម្រាប់ Frankfurt ក្នុងរដូវកាលនេះ។ កីឡាករវ័យ 23ឆ្នាំរូបនេះ បានបង្ហាញខ្លួនពីរលើកសម្រាប់ក្រុមជម្រើសជាតិបារាំងក្នុងនាមជាកីឡាករបម្រុងទល់នឹងអូទ្រីស និងដាណឺម៉ាក ក្នុងការប្រកួតពានរង្វាន់ Nations League កាលពីខែកញ្ញា។

Nkunku គឺជាកីឡាករបារាំង ដែលត្រូវអវត្តមានពី World Cup ដោយសាររបួស បន្ទាប់ពីខ្សែបម្រើ Paul Pogba ខ្សែបម្រើ N’Golo Kante និង ខ្សែការពារ Presnel Kimpembe ។

សូមជម្រាបថា បារាំង នឹងត្រូវប៉ះ អូស្ត្រាលី ដាណឺម៉ាក និងទុយណេស៊ី ក្នុងពូល D របស់ពួកគេ នៅក្នុងព្រឹត្តិការណ៍ដ៏ធំនៅប្រទេសកាតា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង