×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Son មិនទាន់ច្បាស់ទេថាអាចលេងឱ្យកូរ៉េខាងត្បូងបានគ្រប់ការប្រកួតនៅ World Cup

Son Heung Min ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង បាននិយាយថា គាត់មិនទាន់ប្រាកដទេថា គាត់អាចលេងគ្រប់ការប្រកួតរបស់ពួកគេនៅ FIFA World Cup Qatar 2022 បន្ទាប់ពីបានទទួលការវះកាត់ជិតភ្នែកខាងឆ្វេងរបស់គាត់។

Son ត្រូវបានបញ្ចូលទៅក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង បើទោះបីជាមានរបួសប្រេះឆ្អឹងនៅជិតភ្នែកក៏ដោយ។ ខ្សែបម្រើវ័យ 30 ឆ្នាំ ដែលនឹងពាក់ស្រោមមុខដើម្បីការពារមុខ បានហ្វឹកហាត់លើកដំបូងនៅទីក្រុងដូហា កាលពីថ្ងៃពុធ។

Son បានប្រាប់អ្នកសារព័ត៌មានថា៖ “ខ្ញុំមិនមែនជាគ្រូពេទ្យទេ។ វាពិបាកសម្រាប់ខ្ញុំក្នុងការនិយាយថាពេលណាខ្ញុំអាចលេងបាន។ ខ្ញុំនឹងព្យាយាមលេងឱ្យអស់ពីសមត្ថភាព ប៉ុន្តែវាពិបាកណាស់សម្រាប់ខ្ញុំក្នុងការនិយាយថា ខ្ញុំនឹងអាចលេងបានគ្រប់ការប្រកួត។”

Son បានបន្តថា គាត់បានស៊ាំនឹងការលេងពាក់ស្រោមមុខ នៅពេលដែលការហើមនៅលើផ្ទៃមុខរបស់គាត់ រាងស្រកបន្តិចហើយ។ Son បានបន្ថែមថា៖ “របាំងមុខធ្វើពីកាបូនស្រាល ហើយមិនងាយបែកទេ”។

កូរ៉េខាងត្បូង ដែលនឹងបង្ហាញខ្លួនជាលើកទី 10 ជាប់ៗគ្នានៅ World Cup នឹងប៉ះ អ៊ុយរុយហ្គាយ ហ្គាណា និងព័រទុយហ្គាល់ ក្នុងពូល H របស់ពួកគេ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង