×

អង្គុយធ្វើការយូរម៉ោង ងើបដើរខ្លះ កុំឱ្យប្រឈមជំងឺទឹកនោមផ្អែម

បើសិនជាគ្នាយើងជាអ្នកចំណាយពេលយូរក្នុងការអង្គុយធ្វើការ ឬសិក្សានៅមួយកន្លែង យើងកំពុងប្រឈមនឹងឱកាសកើតមានជំងឺទឹកនោមផ្អែមប្រភេទ២ដែរ។

ជាការចាំបាច់ណាស់ដែលគ្នាយើងត្រូវដឹងថាទោះបីជាយើងបានហាត់ប្រាណត្រឹមត្រូវតាមការណែនាំក៏ពិតមែន តែបើយើងជាមនុស្សចំណាយពេលច្រើនដោយនៅស្ងៀម ដូចជាការអង្គុយធ្វើការ ឬរៀនសូត្រ ក៏យើងនៅអាចប្រឈមនឹងការកើនឡើងឱកាសមានជំងឺទឹកនោមផ្អែមដូចគ្នា។

ការនៅស្ងៀមមួយកន្លែងមានន័យថាយើងចំណាយពេលច្រើនអង្គុយ ឬដេកស្ងៀមក្នុងរយៈពេលយូរ ខុសពីរាងកាយមិនសូវសកម្ម ដែលមនុស្សយើងបានបញ្ចេញសកម្មភាពរាងកាយដែរ តែមិនទាន់ត្រឹមត្រូវតាមការណែនាំ។ ជាការណែនាំមនុស្សយើងក្នុងមួយថ្ងៃគួរធ្វើលំហាត់ប្រាណបែបស្រាលៗឱ្យបានយ៉ាងតិច៣០នាទី។

សកម្មភាពចាត់ទុកថានៅស្ងៀមមួយកន្លែង
សកម្មភាពមួយចំនួនខាងក្រោមនេះ ត្រូវចាត់ទុកថាជាសកម្មភាពនៅស្ងៀមមួយកន្លែង៖
បើយើងជាមនុស្សត្រូវអង្គុយធ្វើការយូរម៉ោងក្នុងមួយថ្ងៃៗ យើងគួររកពេលងើបឈរ ឬដើរខ្លះៗ។ ដោយអាច៖
• ងើបដើរទៅនិយាយជាមួយអ្នករួមការងារ ជាជាងផ្ញើសារ
• ងើបដើរទៅចាក់ទឹកញ៉ាំឱ្យបានញឹកញាប់
• ដើរទៅធ្វើការ ឬដើរខ្លះពេលចេញពីធ្វើការ ដោយអាចចតយានជំនិះនៅឆ្ងាយបន្តិច

គ្នាយើងរស់នៅ និងធ្វើការនៅស្ងៀមមួយកន្លែងច្រើនមានលទ្ធភាពវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២។ កង្វះលំហាត់ប្រាណ កើតស្ត្រេស ចូលចិត្តញាំអាហារច្រើនៗ ពិសេសអាហារមិនល្អចំពោះសុខភាព ផឹកគ្រឿងស្រវឹងច្រើន និងជក់បារី ជាដើម សុទ្ធតែជាដើមចម អាចនាំឱ្យមនុស្សយើងប្រឈមនឹងការកើនជំងឺទឹកនោមផ្អែមប្រភេទ២។ ការផ្លាស់ប្ដូររបៀបរស់នៅប្រចាំថ្ងៃ និងរបបអាហារត្រឹមត្រូវនឹងជួយគ្នាយើងកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង