×

អបអរសាទរ! ទីបំផុត Selena Gomez ទទួលបានពានរង្វាន់ពីការលើកកម្ពស់សាធារណៈជនឱ្យយល់ដឹងអំពីសុខភាពផ្លូវចិត្ត

អាមេរិក៖ ទីបំផុត ការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការអប់រំលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយអំពីបញ្ហាផ្លូវចិត្តបានហុចផលឱ្យតារាចម្រៀង Selena Gomez ហើយដោយកាលពីពេលថ្មីៗនេះ Selena ទើបតែទទួលបានពានរង្វាន់កិត្តិយស Morton E.Ruderman នៃការព្យាយាមលើកកម្ពស់សាធារណៈជនពីការយល់ដឹងសុខភាពផ្លូវចិត្ត។

នៅក្នុងវីដេអូដែលតារាស្រីរូបនេះទទួលពានរង្វាន់ នាងក៏បានចែករំលែកគំនិតរបស់ខ្លួនថា “ខ្ញុំចង់ផ្លាស់ប្តូរ ជាពិសេសជាមួយយុវជនក្មេងៗជំនាន់ក្រោយ។ ខ្ញុំមានភាពស្មោះត្រង់ និងបើកចំហរពីការប្រយុទ្ធជាមួយនឹងបញ្ហាផ្លូវចិត្តកន្លងមក វាមិនមែនជារឿងងាយឡើយ”។

Selena បានបន្ថែមថា “ខ្ញុំសង្ឃឹមថា ការចែករំលែកបញ្ហាផ្ទាល់ខ្លួនទាំងនេះអាចនឹងជួយ និងគាំទ្រក្នុងការជំនះជំងឺផ្លូវចិត្តអ្នកដែលកំពុងប្រឈមបាន។ តាមការឱ្យដឹងពីអ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់ Morton E.Ruderman បានបញ្ចេញមតិថា Selena ស័ក្តសមនឹងទទួលបានពានរង្វាន់មួយនេះទៅលើការនិយាយបកស្រាយពីដំណើរជីវិត និងការពាក់ព័ន្ធសុខភាពផ្លូវចិត្ត ដែលនាងបានប្រឹងប្រែងខ្លាំងដើម្បីជំរុញដល់សាធារណៈជនឱ្យស្វែងយល់ពីបញ្ហាផ្លូវចិត្ត។

គួរបញ្ជាក់ដែរថា ថ្មីៗនេះ Selena បានចែករំលែកបទពិសោធន៍ចំនួន ៦ចំណុចដ៏សែនពិបាកក្នុងជីវិតដែលនាងបានឆ្លងកាត់សម្រាប់ទុកជាឯកសារដែលនាងបានហៅឈ្មោះថា “My Mind & Me” ផងដែរ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង