×

គ្រាន់តែ Micki Minaj ត្រៀមចេញបទចម្រៀងបើកការប្រកួត FIFA World Cup 2022 តារាស្រីរូបនេះរងពាក្យរិះគន់មិនស្ទើរ

កម្សាន្ត៖ បន្ទាប់ពីបានបង្ហាញរូបស្បែកជើងចំនួន ៣គូ ដែលមានលេខ ១១, ១៨, ២២ ដើម្បីបញ្ជាក់ពីការត្រៀមចេញបទចម្រៀងថ្មីសម្រាប់ច្រៀងបើកការប្រកួត FIFA World Cup 2022 នៅលើគណនី IG ភ្លាម តារាចម្រៀងរ៉េបដ៏ល្បី Nicki Minaj ត្រូវអ្នកគាំទ្រជាច្រើនមិនពេញចិត្តដោយសារនេះជាសញ្ញាបញ្ជាក់ឱ្យដឹងថា នាងគាំទ្រប្រទេសដែលមិនផ្តល់សិទ្ធិ និងតម្លៃដល់អ្នកដែលស្រលាញ់ភេទដូចគ្នា។

ជាក់ស្តែង កាតា គឺជាប្រទេសមួយដែលមនុស្សជាច្រើនបានដឹងហើយថា ទីនោះជាប្រទេសដែលប្រឆាំងការស្រលាញ់ភេទដូចគ្នាយ៉ាងដាច់អហង្ការរហូតមានចែងច្បាប់កាត់ទោសប្រហារជីវិតទៀតផង។ ទោះជាយ៉ាងណា ឯកអគ្គរាជទូត កាតា ប្រចាំនៅចក្រភពអង់គ្លេសបានបញ្ជាក់ថា សម្រាប់អ្នកគាំទ្រជាអ្នកស្រលាញ់ភេទដូចគ្នាអាចទៅទស្សនាការប្រកួត FIFA World Cup និងទៅកម្សាន្តនៅប្រទេសកាតា បានដោយអាចត្រឹម “កាន់ដៃគ្នា” យ៉ាងណាមិញត្រូវចងចាំថា “ពួកគេមិនអាចបង្ហាញក្តីស្រលាញ់ចំពោះគ្នានៅទីសាធារណៈឡើយ”។

គួរបញ្ជាក់ដែរថា ការធ្វើជាម្ចាស់ផ្ទះប្រកួត FIFA World Cup 2022 ដែលរៀបចំឡើងនៅប្រទេស កាតា បានធ្វើឱ្យអ្នកស្រលាញ់ភេទដូចគ្នាជាច្រើនខកបំណងមិនតិចឡើយដែលប្រទេសនេះនៅតែរើសអើងការស្រលាញ់ភេទដូចគ្នា។ សម្រាប់តារាចម្រៀង Dua Lipa បានបញ្ជាក់ច្បាស់ៗទាក់ទងនឹងពាក្យចចាមអារ៉ាមថា នាងនឹងមានវត្តមានក្នុងការប្រកួតបាល់ទាត់នេះថា៖

នាងមិនចូលរួមក្នុងការប្រកួតបាល់ទាត់នេះឡើយ ដរាបណាប្រទេសនេះនៅរើសអើងអ្នកស្រលាញ់ភេទដូចគ្នា។ ងាកទៅមើលស្តេចរ៉េបស្រី Nicki Minaj វិញ នាងមិនបានឆ្លើយតបអ្វីទាំងអស់ចំពោះប្រតិកម្មរបស់មហាជនទាក់ទិននឹងការត្រៀមបទចម្រៀងក្នុងការប្រកួតបាល់ទាត់ FIFA World Cup 2022 នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង