×

Date ជាមួយអ្នកនេះក៏មិនត្រូវ ជាមួយអ្នកនោះក៏មិនត្រូវ ឥលូវ Brad Pitt បែរមកជាប់ចិត្តជាមួយតារាស្រីរូបនេះ

អាមេរិក៖ បន្ទាប់ពីលែងលះគ្នាជាមួយ Angelina Jolie និងកំពុងបន្តរឿងក្តីក្តាំងពាក់ព័ន្ធនឹងទ្រព្យសម្បត្តិមិនទាន់ចប់នៅឡើយ Brad Pitt ក៏មិនភ្លេចស្វែងរកអ្នកស្អំបេះដូងដែរ ដោយលោកធ្លាប់មានទំនាក់ទំនងជាមួយនឹងតារាស្រីមួយចំនួនកន្លងមកហើយ ប៉ុន្តែហាក់មិនឃើញមានលទ្ធផលដែលអាចនាំឱ្យពួកគេបន្តទំនាក់ទំនងបែបច្បាស់លាស់បានឡើយ។

រហូតមកដល់ពេលនេះ Brad Pitt កំពុងមានទំនាក់ទំនងជាមួយនឹងអតីតភរិយាតារាសម្តែង Paul Wesley គឺតារាស្រី Ines de Ramon វ័យ៣២ឆ្នាំ។ យោងតាមការចុះផ្សាយបានឱ្យដឹងថា Brad Pitt និង Ines ស្គាល់គ្នាតាមរយៈមិត្តភក្តិរហូតពេលបានសន្ទនាគ្នា ក៏កើតមានអារម្មណ៍ល្អ និងចុះសម្រុងគ្នាដែល Brad Pitt ចូលចិត្ត Ines ជាខ្លាំងដោយលោកយល់ថា នាងមានភាពគួរឱ្យស្រលាញ់ កំប្លែង និងពោរពេញដោយថាមពល។

ជាមួយនឹងបុគ្គលិកលក្ខណៈល្អទៀតនោះ បានធ្វើឱ្យ Brad Pitt មានអារម្មណ៍ថាមានភាពរីករាយនៅពេលបាននៅក្បែរនាង។ តារាប្រុសស្រីទាំង២នេះបានបង្ហាញវត្តមាននៅ Los Angeles សហរដ្ឋអាមេរិកក្នុងកម្មវិធីប្រគំតន្ត្រីរបស់ Bono។ គួរបញ្ជាក់ដែរថា Ines បានលែងលះជាមួយ Paul Wesley កាលពីខែកញ្ញាជាផ្លូវការផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង