×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ម្ចាស់ពានរង្វាន់ Ballon d’Or ត្រូវបានដកចេញពីក្រុមបារាំងសម្រាប់ World Cup ដោយសាររបួស

ខ្សែ ប្រយុទ្ធ ជម្រើស ជាតិ បារាំង Karim Benzema ត្រូវ អវត្តមាន ក្នុង ការ ប្រកួតនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅ ប្រទេស កាតា បន្ទាប់ ពី មាន របួស ភ្លៅ ពេល ហ្វឹកហាត់។

Benzema បានឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ 2022 បន្ទាប់ពីគាត់បានជួយ Real Madrid ឱ្យឈ្នះ Champions League និង La Liga ។ ក្រុម ជម្រើសជាតិ បារាំង បាន និយាយ ថា Benzema មាន បញ្ហា ភ្លៅ ហើយ នឹង មិន អាច បង្ហាញ ខ្លួន ក្នុង ការ ប្រកួត World Cup បាន ទេ។

សហព័ន្ធកីឡាបាល់ទាត់បារាំង បានបន្ថែមថា ការស្កេនបញ្ជាក់ពីរបួសសាច់ដុំភ្លៅ ដែលនឹងត្រូវការរយៈពេលសម្រាកព្យាបាល 3 សប្តាហ៍។ បារាំង ស្ថិត ក្នុង ពូល D ដែលពួកគេនឹងប៉ះ អូស្ត្រាលី ដាណឺម៉ាក ទុយនីស៊ី ។

គ្រូបង្វឹក Didier Deschamps មានពេលរហូតដល់ថ្ងៃចន្ទ ដើម្បីរកអ្នកជំនួស។ កាលពីថ្ងៃពុធ ខ្សែប្រយុទ្ធ RB Leipzig កីឡាករ Christopher Nkunku ត្រូវបានដកចេញពីក្រុមបារាំងផងដែរ បន្ទាប់ពីរបួសអំឡុងពេលហ្វឹកហាត់ ដោយកីឡាករ Randal Kolo Muani របស់ Eintracht Frankfurt ត្រូវបានកោះហៅមកជំនួសវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង