×

កក្រើកពេញពហុកីឡដ្ឋាន AI Bayt នៅប្រទេសកាតា បន្ទាប់ពី Jungkook បង្ហាញខ្លួនច្រៀងបើកកម្មវិធី FIFA World Cup 2022

កាតា៖ កាលពីយប់មិញ ទស្សនិកជនដែលបានទស្សនាការផ្សាយបន្តផ្ទាល់នៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ដែល CBS បានទិញសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅប្រទេសកម្ពុជា ប្រាកដជាជក់ចិត្តជាមួយទស្សនីយភាពនៃការសម្តែងបើកកម្មវិធីរបស់ Jungkook ជាក់ជាមិនខានឡើយ ដោយតារាប្រុសរូបនេះ មានអ្នកគាំទ្រជុំវិញពិភពលោក។

JungKook គឺជាតារាប្រុសអាស៊ីដំបូងគេ ដែលមានវត្តមានក្នុងការច្រៀងបើកកម្មវិធី FIFA World Cup ក្នុងឆ្នាំ២០២២នេះ ដែលសមត្ថភាពរបស់លោក និងជាពិសេសសន្ទុះប្រជាប្រិយភាពរបស់តារាប្រុសប្រចាំក្រុម BTS រូបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបមិនស្ទើរឡើយ។

គួរបញ្ជាក់ដែរថា សម្រាប់លទ្ធផលនៃការប្រកួតគូដំបូងយប់មិញ ម្ចាស់ផ្ទះកាតា បានចាញ់ អេក្វាដ័រ ក្នុងលទ្ធផល ០-២ ។ រីឯគូបន្ទាប់ទៀតនារាត្រីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកអ្នកនឹងបានទស្សនាការប្រកួតយ៉ាងស្វិតស្វាញរវាង សេណេហ្គាល ជាមួយ ហូឡង់, អង់គ្លេស ទល់នឹង អ៊ីរ៉ង់ និង អាមេរិក ប៉ះ វែលស៍ ដែលមានផ្សាយបន្តផ្ទាល់ផ្តាច់មុខនៅ CBS (CTN, MyTV, CNC) តែមួយគត់ នៅកម្ពុជា ដែលគូទីមួយ ចាប់ពីម៉ោង ៧:៣០នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង