×

Baifern Pimchanok បង្ហាញផ្ទះក្នុងក្តីស្រមៃខ្ទង់លានដុល្លារកំពុងលេចចេញជារូបរាងបណ្តើរៗ

ថៃ៖ ញើសឈាមដែលខំរកពីការងារសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ ទីបំផុតតារាសម្តែងដ៏មានប្រជាប្រិយភាព Baifern Pimchanok អាចសាងសង់ផ្ទះក្នុងក្តីស្រមៃរបស់ខ្លួនបានហើយដែលផ្ទះដ៏ធំរបស់នាងត្រូវចំណាយប្រាក់ខ្ទង់លានដុល្លារឯណោះ។

ផ្ទះដែលចាប់ផ្តើមសាងសង់តាំងពីដើមឆ្នាំ២០២១ កំពុងលេចចេញជារូបរាងបណ្តើរៗហើយ។ មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងចំណាយប្រាក់ទិញដើមឈើធំៗមកដាំក្នុងទីធ្លាបរិវេណផ្ទះ ដើម្បីរំលេចទេសភាពធម្មជាតិឱ្យមានភាពស្រស់បំព្រងថែមទៀត។

សមិទ្ធផលទាំងនេះ Baifern ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនរហូតដល់ស្រក់ទឹកភ្នែកដោយសាររំភើបដោយមិននឹកស្មានថា ការខិតខំប្រឹងប្រែងរបស់ខ្លួនកន្លងមកបានហុចផលឱ្យគួរជាទីគាប់ចិត្តបែបនេះឡើយ។ ម៉្យាងទៀត ព្រោះកន្លងមកនាងធ្លាប់បានឱ្យដឹងថា នាងមិនចង់បន្តរស់នៅក្នុង Apartment ទៀតឡើយ ហើយនាងចង់មានផ្ទះផ្ទាល់ខ្លួនដែលជាផ្ទះក្នុងក្តីស្រមៃ។

គួរបញ្ជាក់ដែរថា Baifern Pimchanok បានធ្វើពិធីសូត្រមន្តបុកគ្រឹះដើម្បីសាងសង់ផ្ទះរបស់នាងកាលពីដើមឆ្នាំ២០២១ ដែលមានគ្រួសារចាំជួយឱ្យកម្លាំងចិត្តគ្រប់ពេលផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង