×

Cai Xukun ត្រូវបានក្រុមហ៊ុនចាស់ទម្លាយរូបភាព និងបង្ហាញព័ស្តុតាងថាលោកជះលុយយ៉ាងច្រើនដើម្បីកែសម្ជស្ស

ចិន៖ Cai Xukun គឺជាតារាចម្រៀងប្រុសវ័យក្មេងម្នាក់ដែលតែងទទួលបានពាក្យសរសើរពីរូបសម្រស់ស្រស់ស្អាតពីធម្មជាតិរបស់លោក រួមជាមួយកម្ពស់ខ្ពស់ស្រលះរហូតដល់ ១.៨៤សង់ទីម៉ែត្រទៀតនោះបានធ្វើឱ្យប្រជាប្រិយភាពរបស់លោកកាន់តែលេចធ្លោខ្លាំងឡើងមួយកម្រិតទៀត។

Cai Xukun ផ្ទុះប្រជាប្រិយភាពខ្លាំងឡើងបន្ទាប់ពីបានក្លាយជាគណកម្មាការក្នុងកម្មវិធីប្រលង Youth With You រដូវកាលទី១ម្ល៉េះ។ កំពុងមានសន្ទុះប្រជាប្រិយខ្លាំងឡើងក្នុងវិស័យសិល្បៈ ស្រាប់តែថ្មីៗនេះផ្នែកគ្រប់គ្រងនៃអតីតក្រុមហ៊ុនរបស់លោកបានបង្ហាញព័ស្តុតាងពីការកែសម្ជស្សរបស់លោកភ្ជាប់ជាមួយនឹងតម្លៃដែលលោកបានចំណាយ និងរូបកាលលោកនៅជាអ្នកហ្វឹកហាត់មកជាមួយផងដែរ។

ដោយមិនអស់ចំពោះតារាក្នុងដួងចិត្តរបស់ខ្លួនដែលត្រូវបានគេចោទប្រកាន់បែបនេះ អ្នកគាំទ្ររបស់ Cai Xukun បានចេញមុខតវ៉ា និងបង្ហាញព័ស្តុតាងតបតវិញដោយថា Xukun មិនបានប៉ះពាល់ការកែសម្ជស្សម្តងឡើយ អរគុណទៅដល់ការពត់ធ្មេញដែលបានធ្វើឱ្យទម្រង់មុខរបស់លោកប្រែទៅជាស្រួច និងការខិតខំប្រឹងប្រែងដាក់កំហិតខ្លួនឯងក្នុងការសម្រកគីឡូទើបលទ្ធផលដែលទទួលបានគួរជាទីគាប់ចិត្តបែបនេះ។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ឡើយដែល Cai Xukun ធ្លាប់ត្រូវបានវាយប្រហារជាច្រើនលើកច្រើនសារថាលោកបានធ្វើការកែសម្ជស្សដើម្បីទទួលបានមុខមាត់ស្រស់សង្ហារដូចសព្វថ្ងៃ ទោះជាយ៉ាងណាលោកមិនដែលចេញមុខបកស្រាយម្តងណាឡើយ សូម្បីតែលើកនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង