×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ដាណឺម៉ាកប៉ះទុយណេស៊ីដែលមានកំពែងដ៏រឹង ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CNC យប់នេះ

ក្រុមជម្រើសជាតិដាណឺម៉ាក នឹងត្រូវប្រឈមមុខនឹងក្រុមទុយណេស៊ី ក្នុងការប្រកួតបើកឆាកពូល D របស់ពួកគេ នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Education City ទីក្រុងដូហា ប្រទេសកាតា ដែលនឹងត្រូវបានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង 7:30 នាទីយប់នេះ។

ដាណឺម៉ាក ជាក្រុមដ៏ខ្លាំងមួយក្នុងវគ្គជម្រុះ World Cup ដោយបានកក់កៅអីរបស់ពួកគេក្នុងប្រទេសកាតាដោយស្វ័យប្រវត្តិ បន្ទាប់ពីបានឈ្នះ 8 ប្រកួតក្នុង 8 ប្រកួត និងគ្មានគ្រាប់បាល់របូតសូម្បីតែមួយគ្រាប់ ទោះបីជាប្រកួតចុងក្រោយពួកគេបានចាញ់ស្កុតឡែនក៏ដោយ។ រីឯ ទុយណេស៊ីបានយកឈ្នះក្រុមម៉ាលី ដោយលទ្ធផលសរុប 1-0 ក្នុងការប្រកួត Playoff ចំនួនពីរជើងរបស់ពួកគេ។

ទុយណេស៊ី បានដាក់គោលដៅដើម្បីឆ្លងផុតពីវគ្គចែកពូល World Cup ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ខណៈគ្រូបង្វឹក Jalel Kadri បានសន្យាថាគាត់នឹងលាឈប់ ប្រសិនបើមហិច្ឆតានោះមិនបានសម្រេច។ គួរបញ្ជាក់ថា ទុយនីស៊ីបានរក្សា Clean Sheet ចំនួន 8 ប្រកួតក្នុងការប្រកួត 9 ចុងក្រោយរបស់ពួកគេ។

តើលទ្ធផលគូទីពីរ នៅថ្ងៃទី 3 នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នឹងទៅជាយ៉ាងណា? កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង