×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមការពារតំណែងជើងឯក World Cup នឹងជួបអូស្ត្រាលីយប់នេះ, ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CTN, MyTV និង CNC

បារាំង នឹងត្រូវប៉ះអូស្ត្រាលី នៅក្នុងការប្រកួតពូល D នៃព្រឹត្តិការណ៍ FIFA World Cup 2022 ដើម្បីចាប់ផ្ដើមយុទ្ធនាការការពារតំណែងជើងឯកពិភពលោករបស់ខ្លួន ដែលបានឈ្នះកាលពីឆ្នាំ 2018 ខណៈការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ក្នុងពេលដំណាលគ្នា ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះ។

នេះគឺជាការសងសឹករបស់អូស្ត្រាលី ដែលបានចាញ់បារាំង កាលពីប្រកួតបើកឆាកនៅ World Cup 2018 ក្នុងវគ្គសន្សំពិន្ទុ នៅពេលដែល VAR បានផ្តល់បាល់ពិន័យ 11 ម៉ែត្រដល់បារាំង ដែល Antoine Griezmann បានផ្ដល់ជ័យជម្នះ 2-1 សម្រាប់ក្រុមជើងឯក។ កាលនោះ អូស្ត្រាលី មិនអាចរកជ័យជម្នះ បានសូម្បីតែមួយប្រកួត នៅប្រទេសរុស្ស៊ី ។

ជាការសោកស្ដាយសម្រាប់បារាំង បន្ទាប់ពី Karim Benzema បានរងរបួសនៅក្នុងការហ្វឹកហាត់នៅប្រទេសកាតា ដែលធ្វើឱ្យម្ចាស់ពានរង្វាន់ Ballon d’Or ត្រូវបានដកចេញពីព្រឹត្តិការណ៍ទាំងមូល។ នៅមុននេះ ខ្សែប្រយុទ្ធ Christopher Nkunku របស់ RB Leipzig និងខ្សែការពារកណ្តាល Presnel Kimpembe របស់ PSG ត្រូវបានដកចេញពីបញ្ជីឈ្មោះសម្រាប់ World Cup ផងដែរ ដោយសាររបួសរៀងៗខ្លួន។ ដោយបារាំង បានកោះហៅ Randal Kolo Muani និង Axel Disasi មកជំនួសកីឡាករទាំងពីរ។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ World Cup 15 ដងកន្លងមក មានតែក្រុមការពារតំណែងជើងឯកចំនួន 3 ក្រុមក្នុងចំណោម 12 ក្រុមប៉ុណ្ណោះ ដែលបានចាប់ផ្តើមយុទ្ធនាការរបស់ពួកគេជាមួយនឹងជ័យជម្នះ។

បារាំង ធ្លាប់ចាញ់ការប្រកួតបើកឆាករបស់ពួកគេ កាលពីឆ្នាំ 2002 ក្រោមថ្វីជើងរបស់ក្រុមសេណេហ្គាល់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង