×

សន្ទុះប្រជាប្រិយភាពបានកើនឡើងស្រឺត បន្ទាប់ពី Jungkook ច្រៀងបើកកម្មវិធីបទ Dreamer ក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022

កម្សាន្ត៖ បន្ទាប់ពីបានក្លាយជាតារាចម្រៀងអាស៊ីដំបូងគេក្នុងការច្រៀងបើកកម្មវិធីប្រកួតបាល់ទាត់លំដាប់ពិភពលោក FIFA World Cup Qater 2022 កាលពីរាត្រីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ រួចមក តារាចម្រៀងកូរ៉េ Jungkook សមាជិកក្រុម BTS បានធ្វើឱ្យអ្នកនិយមគាំទ្រវិស័យកីឡាលាន់មាត់សរសើរពីសមត្ថភាពរបស់លោកជាខ្លាំង។

តាមរយៈការចែករំលែកនៅលើបណ្តាញសង្គម Twitter អ្នកគាំទ្រវិស័យកីឡាជាច្រើនបាននាំគ្នាសរសើរពីតារាប្រុសរូបនេះយ៉ាងពេញទំហឹងលើទឹកដមសំឡេង ការប្រើប្រាស់បច្ចេកទេសក្នុងការច្រៀង ការសម្តែង និងជាពិសេសបទចម្រៀងដែលមានចំណងជើង Dreamer ត្រូវបានអ្នកគាំទ្រថាពិតជាសក្តិសមជាបទចម្រៀងសម្រាប់ FIFA World Cup ពិតមែន។

ជាការពិតណាស់ វត្តមានរបស់ Jungkook លើកនេះបានឆក់យកបេះដូងអ្នកគាំទ្រវិស័យកីឡាបានយ៉ាងច្រើនដោយពេលនេះចំនួននៃការតាមដានរបស់លោកនៅលើ IG បានកើនឡើងគួរឱ្យកត់សម្គាល់ និងសុទ្ធសឹងតែជាអ្នកគាំទ្រវិស័យកីឡាតែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង