×

អ្នកគាំទ្រលែងមានពាក្យនិយាយបន្ទាប់ពីធ្លាយរូបភាពទាំងប៉ុន្មាននេះរបស់ Nune Woeanuch

ថៃ៖ Nune Woeanuch បានឈរជើងលើវិថីសិល្បៈជាច្រើនសិបឆ្នាំមកហើយ ដែលទោះបីជាពេលវេលាកន្លងផុតទៅសន្សឹមៗក៏ពិតមែនប៉ុន្តែ Nune កំពុងធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរបន្ទាប់ពីឃើញវីដេអូមួយរបស់អ្នកគាំទ្របានបង្កើតដោយយករូបថតរបស់នាងចាប់តាំងពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ២០២២ ដើម្បីធ្វើការប្រៀងធៀប។

ឃើញថា Nune នៅតែរក្សាសម្រស់បានយ៉ាងក្មេងជាងវ័យរហូតមិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេដែលសរសើរពីភាពប៉ិនប្រសប់ក្នុងការថែសម្រស់របស់នាង សូម្បីតែតារាល្បីៗដូចជា Bella Ranee, Cheer Thikamporn, Jeab Sopitanapha, Pong Nawat, Min Peachya និង Amy Klinprathum ជាដើមសុទ្ធសឹងតែនាំគ្នាចូលរួមមតិបន្ទាប់ពីអត់ទ្រាំនឹងភាពស្រស់ស្អាតមិនប្រែប្រួលរបស់ Nune ដែលស្ថិតក្នុងវ័យ ៤២ឆ្នាំ។ ចង់ដឹងថា Nune ស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង