×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Giroud ស៊ុតបញ្ចូលទីឱ្យបារាំង ដើម្បីតាមទាន់កំណត់ត្រារបស់ Henry

ក្រុមការពារតំណែងជើងឯក World Cup បារាំងបានយកឈ្នះលើក្រុមអូស្ត្រាលី ក្នុងការប្រកួតពូល D នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ខណៈ Olivier Giroud បានតាមស្មើកំណត់ត្រាស៊ុតបញ្ចូលទីរបស់ Thierry Henry សម្រាប់ក្រុមជម្រើសជាតិបារាំង។

ទោះបីជាពួកគេបានបាត់បង់កីឡាករជាច្រើនរូប រួមមានខ្សែប្រយុទ្ធសំខាន់ Karim Benzema ក៏ដោយ ប្រយុទ្ធរបស់បារាំងបានបង្ហាញទម្រង់លេងយ៉ាងល្អ ដើម្បីវាយបកតាមពីក្រោយការនាំមុខរបស់អូស្ត្រាលី។

កីឡាករ Craig Goodwin បានជួយឱ្យអូស្ត្រាលីនាំមុខមុនក្នុងនាទីទី 9 ប៉ុន្តែបារាំង បានធ្វើការវាយបកដើម្បីបំប៉ោងសំណាញ់ចំនួន 4 ដង។

ការតែតបាល់បញ្ចូលទីរបស់ Adrien Rabiot បានធ្វើឱ្យបារាំងតាមស្មើ នៅនាទីទី 27 ។ 5 នាទីក្រោយមក កីឡាករដដែលបានបញ្ជូនឱ្យ Olivier Giroud ដើម្បីផ្ដល់គ្រាប់ទីពីរសម្រាប់បារាំង។

Kylian Mbappe រកបានគ្រាប់បាល់ដំបូងនៅ World Cup ដោយតែតបញ្ចូលទីពីការបោះកាត់ពី Ousmane Dembele នៅនាទីទី 68 ។ ខ្សែប្រយុទ្ធរបស់ PSG បានបញ្ជូនបាល់ដ៏ល្អឥតខ្ចោះសម្រាប់ Giroud ដើម្បីតែតបាល់បញ្ចូលទីតាមស្មើកំណត់ត្រារបស់ Henry ដែលមាន 51 គ្រាប់សម្រាប់ក្រុមបារាំង។

លទ្ធផលនេះ បានធ្វើឱ្យបារាំង ឈរនៅលេខ 1 បន្ទាប់ពីដាណឺម៉ាក មិនអាចយកឈ្នះលើទុយណេស៊ី ក្នុងការលទ្ធផលស្មើ 0-0 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង