
ហុងកុង៖ Bruce Lee បានស្លាប់ក្នុងវ័យត្រឹម ៣២ឆ្នាំប៉ុណ្ណោះនៅទីក្រុងហុងកុងក្នុងខែកក្កដា ឆ្នាំ១៩៧៣។ ការធ្វើកោសល្យវិច្ច័យបានបញ្ជាក់ថា Bruce បានស្លាប់ដោយសារជំងឺហើមខួរក្បាល និងឥទ្ធិពលនៃថ្នាំបំបាត់ការឈឺចុកចាប់ដែលលោកបានប្រើប្រាស់។

ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថាបញ្ហាហើមខួរក្បាលដែលបានសម្លាប់ Bruce អាចប្រហែលបណ្តាលមកពីប្រព័ន្ធតម្រងនោមចុះខ្សោយដែលមិនអាចបញ្ចេញទឹកនោមដែលលើសបានទាន់ពេល។ Bruce ត្រូវបានដឹងថា លោកប្រើប្រាស់កញ្ឆាផងដែរជាហេតុបណ្តាលឱ្យការទទួលទឹកមានកម្រិតកើនឡើងកាន់តែខ្ពស់។
ដូចនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសន្មតថា Bruce Lee បានស្លាប់ដោយសារមុខងារខ្សោយតម្រងនោមដែលធ្វើឱ្យអសមត្ថភាពក្នុងការបញ្ចេញទឹកនោមទាន់ពេល រហូតបណ្តាលឱ្យមានអាការហើមខួរក្បាល និងស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោងនៅពេលបរិមាណទឹកដែលចូលទៅក្នុងសារពាង្គកាយ និងបរិមាណបញ្ចេញមកវិញមិនសមាមាត្រគ្នា។
ជាការពិតណាស់ដែលមនុស្សយើងត្រូវការជាតិទឹកក្នុងខ្លួន ៦០ភាគរយ ប៉ុន្តែប្រសិនទទួលទានទឹកច្រើនជ្រុលក៏អាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតផងដែរ៕

