×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

រហ័សនាម​សត្វកុក​ប៉ុណ្ណឹងហើយ V នៅប្រឹងបង្អត់អាហារ​ឡើងទឹកមុខស្លេកស្លាំង​ដើម្បី​សម្រកគីឡូទៀត

កូរ៉េខាងត្បូង៖ V ដែលជាសមាជិករូបសង្ហារបស់ក្រុម BTS បានធ្វើឱ្យមនុស្សមិនតិចនាក់ឡើយច្រណែនដោយសារមិនបាច់ខ្វល់ខ្វាយរឿងឡើងគីឡូដោយសារតារាប្រុសរូបនេះចូលចិត្តញ៉ាំបំផុត ប៉ុន្តែបើនិយាយពីគីឡូវិញមិនដែលចេះឡើងនាំពិបាកតមអាហារដូចតារាឯទៀតឡើយ។

យ៉ាងណាមិញ សុខៗ V បានបង្ហាញគីឡូបច្ចុប្បន្នរបស់ខ្លួននៅត្រឹម ៦៣.៤គីឡូក្រាមប៉ុណ្ណោះជាហេតុនាំឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងនាំគ្នាបារម្ភពីតារាក្នុងដួងចិត្តពួកគេជាខ្លាំង។ នៅក្នុងការ Live ក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះ V បានឱ្យដឹងថា “ការពិតពេលនេះខ្ញុំកំពុងសម្រកគីឡូ ដូចនេះខ្ញុំមិនមានកម្លាំងក្នុងខ្លួនឡើយ ខ្ញុំមិនធ្លាប់ដឹងឡើយថាការសម្រកគីឡូវាពិបាកដល់ថ្នាក់នេះ”។

V បានបន្ថែមថា “ខ្ញុំមានអារម្មណ៍ថាល្ហិតល្ហៃ និងងងុយគេងគ្រប់ពេលដោយសារខ្ញុំមិនញ៉ាំអាហារ ខ្ញុំពិតជាកោតសរសើរអ្នកដែលសម្រកគីឡូណាស់”។ គួរបញ្ជាក់ដែរថា ក្នុងនាមជាសិល្បករ រូបសម្រស់ពិតជាសំខាន់ក្នុងវិស័យកម្សាន្ត ទោះជាយ៉ាងណាអ្នកគាំទ្រនៅតែបារម្ភនៅពេលឃើញសភាពរបស់ V ស្លេកស្លាំងដោយសារការដាក់កំហិតខ្លួនឯងឱ្យតមអាហារបែបនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង