×

Jackson Wang ទម្លាប់បើកភ្លើងក្នុងផ្ទះចោលបើទោះជាលោកត្រូវទៅក្រៅប្រទេសរាប់ខែក៏ដោយ ព្រោះមូលហេតុនេះ

កម្សាន្ត៖ អតីតសមាជិកក្រុម GOT7 ដ៏មានប្រជាប្រិយភាព Jackson Wang បានចែករំលែកជីវិតផ្ទាល់ខ្លួនរបស់លោកមួយចំនុចដែលមិនធ្លាប់ប្រាប់អ្នកណាឱ្យដឹងពីមុនឡើយ។ ជួបជាមួយការជជែកជាមួយ Eric ដែលវីដេអូទើបចេញក្តៅៗ Jackson បានឱ្យដឹងថា រាល់ពេលនៅជិតមនុស្សច្រើន លោកមានអារម្មណ៍រីករាយធម្មតា ប៉ុន្តែរាល់ពេលចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន អារម្មណ៍ឯកានឹងចាប់ផ្តើមកើតឡើងភ្លាមៗរាល់ពេលទៅដល់ផ្ទះ។

Jackson បានបញ្ជាក់ដោយឥតលាក់លៀមថា “រាល់ពេលដែលខ្ញុំនៅផ្ទះ ខ្ញុំមិនដែលបិទភ្លើងក្នុងផ្ទះឡើយ យ៉ាងហោចណាស់ក៏បន្សល់ទុកមួយគ្រាប់ដែរ។ សូម្បីរាល់ពេលដែលខ្ញុំត្រូវចេញទៅក្រៅប្រទេសក៏ដោយ ក៏ខ្ញុំតែងបើកភ្លើងក្នុងផ្ទះចោលដោយសារវាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមានមនុស្សរង់ចាំខ្ញុំ… រាល់ពេលដែលខ្ញុំត្រលប់មកផ្ទះវិញគឺមានពន្លឺភ្លើងរង់ចាំទទួលខ្ញុំ”។

Jackson បានបង្ហាញឱ្យដឹងពីភាពលំបាករបស់លោកថា មានមនុស្សជាច្រើនដែលត្រូវពឹងផ្អែកលើលោក ហើយលោកក៏មានឪពុកម្តាយត្រូវមើលថែផងដែរ ដូចនេះរាល់ពេលត្រលប់ដល់ផ្ទះវិញ ពន្លឺភ្លើងគឺជាសញ្ញាដែលលោកអាចពឹងផ្អែកបាន និងធ្វើឱ្យលោកមានអារម្មណ៍កក់ក្តៅបំផុត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង