×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកគាំទ្រជប៉ុនជួយសម្អាតសំរាមកីឡដ្ឋាន បន្ទាប់ពីជប៉ុនយកឈ្នះលើអាល្លឺម៉ង់

អ្នកគាំទ្របាល់ទាត់ជប៉ុន បានធ្វើឱ្យពិភពលោកកោតសរសើរចំពោះសកម្មភាពរបស់ពួកគេ បន្ទាប់ពីការទទួលជ័យជម្នះ លើអាល្លឺ ម៉ង់ ដោយក្រុមអ្នកគាំទ្រជប៉ុន បានជួយសម្អាតសំរាមនៅកីឡដ្ឋាន Khalifa កាលពីយប់មិញ។

ដូចគ្នានេះបន្ទាប់ពីការប្រកួតបើកឆាករវាងប្រទេសកាតា និងអេក្វាឌ័រ អ្នកគាំទ្រជប៉ុនត្រូវបានឃើញដើររើសដប និងកញ្ចប់អាហារនៅកៅអី ទោះបីជាក្រុមរបស់ពួកគេ មិនមែនជាការប្រកួតរបស់ក្រុមរបស់ពួកគេក៏ដោយ។

អ្នកគាំទ្រជប៉ុន ក៏បានរើសសំរាម ដែលបន្សល់ពីអ្នកគាំទ្រដែលបានទស្សនាការប្រកួតមុន និងបានប្រមូលទង់ជាតិអេក្វាឌ័រ និងកាតាដែលទុកចោលផងដែរ។

រំឭកទៅព្រឹត្តិការណ៍ FIFA World Cup 2018 អ្នកគាំទ្រជប៉ុន បានជួយរើសសំរាមនៅប្រទេសរុស្ស៊ី។ បន្ទាប់ពីចាញ់ 3-2 ក្នុងដៃរបស់បែលហ្សិក អ្នកគាំទ្រជប៉ុនបានរើសសំរាម និងសម្អាតកៅអីទាំងអស់នៅក្នុងកីឡដ្ឋាន Rostov Arena ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង