×

ព័រទុយហ្គាល់ប៉ះហ្គាណាក្នុងពូល H ផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើទូរទស្សន៍ CTN, MyTV និង CNC យប់នេះ

ក្រុមព័រទុយហ្គាល់ នឹងចាប់ផ្តើមយុទ្ធនាការ FIFA World Cup Qatar 2022 របស់ពួកគេ ជាមួយនឹងការប្រកួតទល់នឹងក្រុមហ្គាណា ក្នុងពូល H ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 10:30 នាទីយប់នេះ។

ការពិភាក្សាភាគច្រើនជុំវិញក្រុមព័រទុយហ្គាល់មុនការប្រកួតនេះ គឺការប្រកាសរបស់ក្លិប Manchester United ដែលបានចែកផ្លូវពី Cristiano Ronaldo ។ យ៉ាងណាមិញ ព័រទុយហ្គាល់រំពឹងថានឹងឈានទៅរកជ័យជម្នះលើក្រុមហ្គាណា ដែលបានយកឈ្នះលើក្រុមស្វីស 2-0 ក្នុងការប្រកួតមិត្តភាពមុន World Cup ។

សម្រាប់ក្រុមព័រទុយហ្គាល់ ក្នុងចំណោមកីឡាករទាំង 26 នាក់ មិនមានកីឡាករណាម្នាក់របួសទេ។ Ronaldo មិនបានលេងក្នុងការប្រកួតកម្ដៅសាច់ដុំជាមួយនីហ្សេរីយ៉ាទេ ប៉ុន្តែកីឡាករវ័យ 37 ឆ្នាំរូបនេះ ទំនងជានឹងត្រលប់មកវិញជាមួយហ្គាណា។

ហ្គាណា ក៏មិនមានមានក្រុមកីឡាកររបួសដែរ ដោយកីឡាករចំនួន 17 នាក់បានចូលលេងក្នុងជ័យជម្នះ 2-0 លើស្វីស កាលពីសប្ដាហ៍មុន។

នេះអាចជាជម្រើស 11 ដំបូងរបស់ព័រទុយហ្គាល់ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖

Costa; Cancelo, Dias, Pepe, Mendes; Neves, Carvalho, Fernandes; Silva, Ronaldo, Leao

នេះអាចជាជម្រើស 11 ដំបូងរបស់ហ្គាណា ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1 ៖

Ati-Zigi; Lamptey, Amartey, Salisu, Mensah; Partey, Samed; Sulemana Kudus, J. Ayew; A. Ayew

CBS Sport សូមទស្សន៍ទាយថា ក្រុមទាំងពីរនឹងមានលទ្ធផលតិចជាង 3 គ្រាប់៖ ព័រទុយហ្គាល់ 1-0 ហ្គាណា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង