×

ដើរទាន់សម័យកាលមិនណយមែន ម៉ូតខោខូវប៊យខ្លីបញ្ចេញសាច់ភ្លៅរបស់ Andy Lau ទទួលបានការចាប់អារម្មណ៍មិនស្ទើរ

ហុងកុង៖ ធ្លាប់តែឃើញតារាចម្រៀង និងសម្តែង Andy Lau ស្លៀកពាក់យ៉ាងសង្ហាជាមួយម៉ូតសម្លៀកបំពាក់ពេញនិយមទៅតាមសម័យកាល ប៉ុន្តែលើកនេះរូបភាពដែលពេញនិយមកាលជំនាន់លោកនៅជាយុរវ័យហាក់កំពុងទទួលបានការអារម្មណ៍ពីមហាជន ជាមួយម៉ូតខោខូវប៊យខ្លីបញ្ចេញសាច់ភ្លៅ ឃើញហើយពិតជាប្លែកភ្នែកជាខ្លាំង។

តាមរយៈរូបភាពទាំងនេះដែរ បានធ្វើឱ្យមហាជនមួយចំនួននាំគ្នាបញ្ចេញមតិថា ខោខូវប៊យខ្លីដែលលោកស្លៀកនោះមិនស័ក្តសមជាមួយលោកឡើយ។ ទោះជាយ៉ាងណា ក៏មានមតិខ្លះលើកឡើងថា នេះជាម៉ូតពេញនិយមជំនាន់នោះដែលសបញ្ជាក់ឱ្យឃើញថា Andy ដើរទាន់សម័យកាលគ្រប់ជំនាន់ពិតមែន ដូចនេះមិនគួរណាវាយតម្លៃ និងយកហ្វេសសិនសម័យមុនមកធ្វើការប្រៀបធៀបជាមួយនឹងបច្ចុប្បន្នឡើយ។

គួរបញ្ជាក់ដែរថា ឈានចូលវ័យ ៦១ឆ្នាំ Andy ហាក់ប្រែប្រួលរូបរាងមើលទៅហាក់មិនសូវស្វាហាប់ដូចមុនឡើយ ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនបារម្ភពីសុខភាពរបស់លោកដែលមានសភាពស្លេកស្លាំងមិនសូវមានកម្លាំងកំហែងដូចមុន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង