×

ប៉ូលិសកូរ៉េប្រមាណ ៦០០នាក់បានត្រៀមខ្លួនរួចជាស្រេចចាំការពារសុវត្ថិភាពអ្នកគាំទ្រដែលនឹងជួបជុំគ្នាទស្សនា World Cup យប់នេះ

កូរ៉េខាងត្បូង៖ បន្ទាប់ពីហេតុការណ៍មនុស្សរត់ជាន់គ្នានៅ Itaewon កាលពីថ្ងៃទី២៩ ខែតុលា បានសម្លាប់មនុស្សអស់ ១៥៨នាក់ក្នុងថ្ងៃបុណ្យ Halloween ពេលនេះរដ្ឋាភិបាលកូរ៉េខាងត្បូង ត្រៀមបញ្ចេញកងកម្លាំងប្រមាណ ៦០០នាក់ដើម្បីការពារសុវត្ថិភាពអ្នកគាំទ្ររាប់ពាន់នាក់ក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងត្រូវប៉ះជាមួយ អ៊ុយរុយហ្គាយនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកានេះ។

សម្រាប់ការប្រកួតនេះ CBS នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង 7:30 នាទីយប់នេះផងដែរ។

អ្នកគាំទ្រវិស័យកីឡារាប់ពាន់នាក់ក្នុងប្រទេសកូរ៉េខាងត្បូង នឹងទៅជួបជុំគ្នានៅទីលាន Gwanghwamun កណ្តាលក្រុងសេអ៊ូលដើម្បីចូលរួមអបអរ និងគាំទ្រពីចម្ងាយក្នុងការប្រកួតយប់នេះ។ មិនត្រឹមតែប៉ុណ្ណោះ តាមការព្យាករណ៍ ចំនួនអ្នកគាំទ្រអាចកើនដល់ ១ម៉ឺននាក់នឹងនាំគ្នាប្រមូលផ្តុំនៃការប្រកួតបន្ទាប់ជាមួយក្រុមហ្គាណា នៅសប្តាហ៍ក្រោយផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង