×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ផ្ទុះការចាប់អារម្មណ៍លើសត្វភេមួយក្បាលដែលទស្សន៍ទាយលទ្ធផលជប៉ុនត្រូវ

សត្វភេមួយក្បាលបានទស្សន៍ទាយថា ជប៉ុននឹងយកឈ្នះអាល្លឺម៉ង់ក្នុងការប្រកួត FIFA World Cup Qatar 2022 ហើយលទ្ធផល ពិតជាដូចអ្វីដែលសត្វភេទនេះបានព្យាករមែន ដោយជប៉ុនបានយកឈ្នះអាល្លឺម៉ង់ ក្នុងលទ្ធផល 2-1 កាលពីយប់មិញ។

សត្វភេទដែលគេដាក់ឈ្មោះឱ្យវាថា Taiyo ស្ថិតនៅសួនសត្វ Maxell Aqua Park ក្នុងប្រទេសជប៉ុន។ ដោយការទស្សន៍ទាយនេះ គេបានដាក់ធុងតូចៗចំនួន 3 សម្រាប់ឱ្យវាជ្រើសរើស និងទម្លាក់បាល់ដ៏តូចមួយចូលទៅក្នុងធុង ដែលមានរូបទង់ជាតិជប៉ុន ធុងស្មើ និងរូបទង់ជាតិអាល្លឺម៉ង់។ បន្ទាប់មក Taiyo បានរើសបាល់ និងយកមកក្នុងដាក់ធុងជប៉ុន។

ក្រោយលទ្ធផលចេញ អ្នកគាំទ្រជប៉ុនបានផ្ទុះការចាប់អារម្មណ៍ និងបានចាត់ទុក Taiyo ជាគ្រូទាយថែមទៀតផង។ យ៉ាងណាមិញ ពួកគេក៏បានប្រៀបធៀប Taiyo ជាមួយនឹងសត្វសេកមួយក្បាលទៀត ដែលត្រូវបានឱ្យជ្រើសរើសទង់ជាតិជប៉ុន និងអាល្លឺម៉ង់ក្នុងការទស្សន៍ទាយមួយផ្សេងទៀតផងដែរ។ ប៉ុន្តែសត្វសេកនោះ បានជ្រើសរើសយកទង់ជាតិរបស់អាល្លឺម៉ង់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង