×

សូម្បីព្រះអង្គម្ចាស់ហ្សកដានី ក៏ចាប់អារម្មណ៍ព្រឹត្តិការណ៍ FIFA World Cup Qatar ២០២២ និងការសម្តែងបើកកម្មវិធីដែរ

កម្សាន្ត៖ ការសម្តែងបើកកម្មវិធី FIFA World Cup Qatar ២០២២ របស់ Jungkook បានកក្រើកខ្លាំងរហូតសូម្បីព្រះអង្គម្ចាស់ Hussein នៃប្រទេសហ្សកដានី ក៏បានចាប់អារម្មណ៍ និងបានចែករំលែកវីដេអូខ្លីនៃការសម្តែងរបស់ Jungkook ក្នុង Instagram story របស់ព្រះអង្គទៀតផង។

ជាតារាអាស៊ីដំបូងគេដែលបានសម្តែងបើកឆាកក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំនេះ បានធ្វើឱ្យសន្ទុះប្រជាប្រិយភាពរបស់ Jungkook ហក់ឡើងខ្ពស់លើសពីការរំពឹងទុក ដែលជាក់ស្តែងអ្នកនិយមគាំទ្រវិស័យកីឡាជាច្រើនបាននាំគ្នាលាន់មាត់សរសើរពីទេពកោសល្យសម្តែងរបស់តារាប្រុសរូបនេះរហូតពួកគេនាំគ្នាចែករំលែកចំណាប់អារម្មណ៍របស់ខ្លួននៅលើប្រព័ន្ធ Twitter ថែមទាំងចុច Follow គណនី IG របស់តារាប្រុសរូបនេះហូរហែផងដែរ។

គួរបញ្ជាក់ដែរថា FIFA World Cup Qatar ២០២២ នឹងបន្តការប្រកួតរហូតដល់ថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ ដែលមានផ្សាយបន្តផ្ទាល់ផ្តាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង