×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អង់គ្លេសសម្លឹងរក3ពិន្ទុពីអាមេរិកយប់នេះ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅទូរទស្សន៍ CTN, MyTV និង CNC

អង់គ្លេស និងសហរដ្ឋអាមេរិក នឹងជួបគ្នានៅក្នុងការប្រកួតទីពីរ ក្នុងពូល B នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Al Bayt ទីក្រុង Al Khor ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះតទៅ។

ក្រុមតោកំណាចអង់គ្លេស បានយកឈ្នះលើអ៊ីរ៉ង់ 6-2 ដោយបានឡើងទៅកាន់កំពូលនៃពូល B និងត្រូវការជ័យជម្នះមួយបន្ថែមទៀត ដើម្បីកក់កន្លែងរបស់ពួកគេនៅក្នុងវគ្គបន្ត។ សម្រាប់សហរដ្ឋអាមេរិក ពួកគេបានស្មើ 1-1 ជាមួយវែលស៍ក្នុងការប្រកួតបើកឆាករបស់ពួកគេ។

អ្នកចាត់ការក្រុមអង់គ្លេស Gareth Southgate មានទំនុកចិត្តថារបួសកជើង Harry Kane កាលប៉ះជាមួយអ៊ីរ៉ង់ មិនមានអ្វីធ្ងន់ធ្ងរទេ ខណៈខ្សែការពារកណ្តាល Harry Maguire មានបញ្ហាមួយពេលត្រូវបានប្ដូរចេញ។ James Maddison មិនទាន់ត្រលប់មកហ្វឹកហាត់វិញទេ ប៉ុន្តែ Kyle Walker អាចបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតនេះ។

សម្រាប់អាមេរិក ខ្សែបម្រើ Yunus Musah, Weston McKennie មានរបួស។ Sergino Dest ក៏ត្រូវបានប្តូរចេញផងដែរកាលប៉ះវែលស៍ផងដែរ។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ អង់គ្លេស ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖

Pickford; Trippier, Stones, Maguire, Shaw; Rice, Bellingham, Foden; Saka, Kane, Sterling

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ អាមេរិក ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖

Turner; Yedlin, Zimmerman, Ream, Robinson; Adams, Acosta, Aaronson; Weah, Wright, Pulisic

CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរនឹងមានលទ្ធផលតិចជាង 3 គ្រាប់៖ អង់គ្លេស 2-0 អាមេរិក។

កម្មវិធីផ្សាយបន្តផ្ទាល់ថ្ងៃនេះ៖

វែលស៍ Vs អ៊ីរ៉ង់ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CNC តែមួយគត់ ចាប់ពីម៉ោង 4:30 នាទីល្ងាច
កាតា Vs សេណេហ្គាល់ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CTN, MyTV និង CNC ចាប់ពីម៉ោង 7:30នាទីយប់
ហុល្លង់ Vs អេក្វាឌ័រ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CTN, MyTV និង CNC ចាប់ពីម៉ោង 10:30 នាទីយប់
អង់គ្លេស Vs អាមេរិក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CTN, MyTV និង CNC ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង