×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Bale ដាក់គោលដៅយកឈ្នះអង់គ្លេស ខណៈវែលស៍ចាញ់អ៊ីរ៉ង់

ខ្សែប្រយុទ្ធ Garaeth Bale បានជួបការលំបាកនៅក្នុងការបង្ហាញគុណភាពរបស់ខ្លួននៅលើទីលាន អំឡុងបរាជ័យរបស់ក្រុមវែលស៍ក្រោមថ្វីជើងរបស់ក្រុមអ៊ីរ៉ង់ ក្នុងលទ្ធផល 0-2 នៅពូល B នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

អ៊ីរ៉ង់ បានស៊ុតបញ្ចូលទីនៅក្នុងម៉ោងបន្ថែម 2 នៅនាទីទី 90+8 និង 90+11 ។

វែលស៍ ទើបតែរកបាន 1 ពិន្ទុប៉ុណ្ណោះ បន្ទាប់ពី 2 ប្រកួតបានកន្លងផុតទៅ ខណៈ Bale គឺជាអ្នកដែលស៊ុតបញ្ចូលទីឱ្យវែលស៍ ក្នុងការប្រកួតដែលស្មើជាមួយអាមេរិក 1-1 កាលប្រកួតមុន។

Bale បានប្រាប់ក្រោយចាញ់អ៊ីរ៉ង់ ថា៖ “ពួកយើងបានព្យាយាមរហូតដល់ចុងបញ្ចប់ ប៉ុន្តែវាលំបាកខ្លាំងណាស់នៅពេលដែលអ្នកសល់គ្នាត្រឹមតែ 10 នាក់ក្នុងការប្រកួត World Cup ជាមួយក្រុមរបស់គេដែលល្អៗ”។ “ពួកយើងនឹងសម្លឹងទៅមុខ ហើយពួកយើងត្រូវតែកែតម្រូវ។ វានឹងលំបាកសម្រាប់ពួកយើង ប៉ុន្តែពួកគេត្រូវតែព្យាយាមយកឈ្នះអង់គ្លេស វាមានតែដូច្នេះឯង”។

ការរវាងវែលស៍ និងអង់គ្លេស នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង CNC តែមួយគត់ នៅថ្ងៃទី 29 ឈានចូលថ្ងៃទី 30 ខែវិច្ឆិកា ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង