×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Messi ប្រាប់ឱ្យមិត្តរួមក្រុមផ្ដោតលើកម្លាំងនិងរួបរួមគ្នាដើម្បីយក3ពិន្ទុពីម៉ិកស៊ិកយប់នេះ

អាហ្សង់ទីន ដែលមកពីអាមេរិកឡាទីន ត្រូវជួបជាមួយម៉ិកស៊ិក ដែលមកពីមកទ្វីបអាមេរិកខាងជើង នឹងត្រូវតតាំងគ្នា សម្រាប់ការប្រកួតទីពីរ ក្នុងពូល C នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Lusail ទីក្រុង Al Daayen ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះតទៅ។

Lionel Messi បាននិយាយក្រោយអាហ្សង់ទីនចាញ់អារ៉ាប៊ីសាអូឌីត 2-1 ថា៖ “ពួកយើងវីវរហើយ”។ ចំណែកលោក Lionel Scaloni គ្រូបង្វឹករបស់ពួកគេ មានរយៈពេលតែ 4 ថ្ងៃប៉ុណ្ណោះដើម្បីស្តារក្រុមរបស់គាត់ឡើងវិញ សម្រាប់ការប្រកួតដែលមានសារសំខាន់នេះ។

សម្រាប់អ្នកចាត់ការក្រុមម៉ិកស៊ិក លោក Gerardo Martino ធ្លាប់ជាគ្រូបង្វឹកដែលបានដឹកនាំអាហ្សង់ទីនឡើងដល់វគ្គផ្តាច់ព្រ័ត្រ Copa America ចំនួន 2 ដង ដោយចាញ់នៅក្នុងការស៊ុតបាល់ប៉េណាល់ទីទាំង 2 ដង លើក្រុមឈីលី មុនពេលគាត់បានលាលែងពីតំណែងក្នុងឆ្នាំ 2016 ។

សម្រាប់ក្រុមមកអាមេរិកឡាទីន Paulo Dybala មិនត្រូវបានលោក Scaloni ដាក់ឱ្យចូលលេងទេ ដោយទុក Lautaro Martinez, Angel Di Maria និង Messi លេងពេញ 90 នាទី។ ក្រុមរបស់ Scaloni បានបាត់បង់កំណត់ត្រាមិនចាញ់ 37 ប្រកួតដោយសារក្រុមអាស៊ី។ មានន័យថា អាហ្សង់ទីន មិនដែលចាញ់ការប្រកួតជាប់ៗគ្នាក្រោមការដឹកនាំរបស់លោក Scaloni ទេ។

បន្ទាប់ពីភាពអាប់អួរក្នុងការប្រកួតទីមួយ Messi បានងាកទៅរកគូប្រកួតបន្ទាប់របស់គាត់ ដោយបានសង្កត់ធ្ងន់ថា៖ “ឥឡូវនេះ វាជាពេលដែលត្រូវផ្តោតលើកម្លាំង និងការ រួបរួមរបស់ក្រុមទាំងមូល”។ “វាដល់ពេលដែលយើងត្រូវរួបរួមគ្នាជាងពេលណាៗទាំងអស់”។

CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរនឹងមានលទ្ធផល 3 គ្រាប់៖ អាហ្សង់ទីន 3-1 ម៉ិកស៊ិក។

កម្មវិធីផ្សាយបន្តផ្ទាល់ថ្ងៃនេះ៖

-ទុយណេស៊ី Vs អូស្ត្រាលី ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 4:30 នាទីល្ងាច
-ប៉ូឡូញ Vs អារ៉ាប៊ីសាអ៊ូឌីត ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV និង CNC ចាប់ពីម៉ោង 7:30នាទីយប់
-បារាំង Vs ដាណឺម៉ាក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង 10:30 នាទីយប់
-អាហ្សង់ទីន Vs ម៉ិកស៊ិក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CTN, MyTV និង CNC ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង