×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Kylian Mbappe ស៊ុតចូល2គ្រាប់ ខណៈបារាំងឡើងទៅវគ្គចាញ់ធ្លាក់មុនគេនៅ World Cup

Kylian Mbappe ស៊ុតបញ្ចូលទីបានពីរគ្រាប់ឱ្យបារាំង ខណៈក្រុមការពារតំណែងជើងឯក បានយកឈ្នះក្រុមដាណឺម៉ាក ក្នុងលទ្ធផល 2-1 ដើម្បីក្លាយជាក្រុមដំបូងគេដែលបានឡើងទៅវគ្គចាញ់ធ្លាក់ 16 ក្រុមចុងក្រោយ។

ខ្សែប្រយុទ្ធរបស់ក្លិប Paris St-Germain ផ្ដល់ការនាំមុខនៅនាទីទី 61 ដោយការលេង One-Two ជាមួយ Theo Hernandez ។ ប៉ុន្តែដាណឺម៉ាក បានតាមស្មើវិញ ត្រឹមតែរយៈពេល 7 នាទីក្រោយមក ខណៈខ្សែការពារ Andreas Christensen បានតែតបាល់បញ្ចូលទីរបស់បារាំងនៅនាទីទី 68 ។ នៅសល់ 4 នាទីចុងក្រោយនៃម៉ោងធម្មតា Mbappe បានបន្ថែមគ្រាប់បាល់ទីពីរ ពីការបញ្ជូនរបស់ Antoine Griezmann ដើម្បីធានាជ័យជម្នះរបស់បារាំង។

សូមជម្រាបថា កាលពី 4 ឆ្នាំមុន Mbappe បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតរបស់បារាំង ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅពេលអាយុ 19 ឆ្នាំ។

ជ័យជម្នះនេះ មានន័យថា បារាំងមាន 6 ពិន្ទុពីការប្រកួតចំនួន 2 លើក ខណៈអូស្ត្រាលី ឈរនៅលេខ 2 មាន 3 ពិន្ទុ ដែលមានគម្លាត 2 ពិន្ទុពី ដាណឺម៉ាក និង ទុយណេស៊ី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង