×

ទុកសក់វែងរាប់ខែឆ្នាំ ពេលនេះតារាបង្ហាញម៉ូតរូបសង្ហា Paing Takhon ដាច់ចិត្តកាត់សក់ខ្លីកំពុងធ្វើឱ្យនារីជាច្រើនរំជួយបេះដូង

ថៃ៖ តារាបង្ហាញម៉ូតរូបស្រស់សង្ហា Paing Takhon កំពុងធ្វើឱ្យនារីៗរំជួយបេះដូងជាមួយរូបមួយសន្លឹកដែលលោកទើបផុសនៅ IG ថ្មីៗនេះជាមួយម៉ូតសក់ខ្លីប្លែកភ្នែកបង្អួតសម្រស់យ៉ាងទាក់ទាញ។ ខំទុកសក់វែងអស់រាប់ខែឆ្នាំ ពេលនេះលោកដាច់ចិត្តកាត់សក់ដែលខំសន្សំមកជាយូរ និងលេងម៉ូតឈូសចិញ្ចើមបន្តិច ធ្វើឱ្យតារាប្រុសរូបនេះមើលទៅសង្ហាមួយបែបបើប្រៀបជាមួយនឹងរូបសម្រស់របស់លោកនាពេលកន្លងមក។

ត្រឹមរូបថតសខ្មៅមួយសន្លឹកប៉ុណ្ណោះ ប៉ុន្តែ Paing Takhon បានឆក់បានចំណាប់អារម្មណ៍អ្នកគាំទ្រមិនធម្មតាឡើយ ហើយរូបមួយនេះដែរលោកក៏បានប្តូរមកដាក់ Profile លើគណនីបណ្តាញសង្គមរបស់លោកទៀតផង។ ចង់ដឹងថា Paing Takhon ស្រស់សង្ហាកម្រិតណា តោះទៅទស្សនារូបថតទាំងអស់គ្នា៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង