×

ពីតូចមុខគួរឱ្យស្រលាញ់ ពេលនេះសម្រស់កូនប្រុសច្បងនាងឡាំងយ៉ងសង្ហាខ្លាំងក្នុងវ័យ ១៥ឆ្នាំ

ថៃ៖ Mac Nattapat Nimjirawat ដែលមហាជនជាច្រើនបានស្គាល់តាមរយៈការសម្តែងជាតួអង្គកូនប្រុសច្បងក្នុងរឿង វាសនានាងឡាំងយ៉ង ពេលនេះមានវ័យ ១៥ឆ្នាំហើយដែលសម្រស់កាលនៅក្មេងមានមុខមាត់គួរឱ្យក្នាញ់ ពេលនេះធំពេញរូបពេញរាងឃើញលេចចេញរូបរាងស្រស់សង្ហាមិនណយឡើយ។

បើទោះជាកំពុងផ្តោតលើការសិក្សាយ៉ាងណាក៏ដោយ ប៉ុន្តែសមិទ្ធផលដែល Mac ខំសាងមកក្នុងសិល្បៈតាំងពីតូចក៏លោកមិនបោះបង់ចោលដែរ ពោលពេលទំនេរពីការសិក្សា Mac នៅតែឆ្លៀតពេលបែងចែកសម្រាប់ការងារក្នុងសិល្បៈទាំងការសម្តែង ការច្រៀង និងចូលរួមក្នុងកម្មវិធីនានាជាដើម។

ចង់ដឹងថា ក្នុងវ័យជំទង់នេះ Mac សង្ហាខ្លាំងដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

    

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង