×

ដឹកអត់? ផឹកទឹកច្រើនជ្រុល ក៏អាចគ្រោះថ្នាក់ធ្ងន់ធ្ងរដូចគ្នា

កោសិការាងកាយយើងត្រូវការទឹក ដើម្បីដំណើរការប្រក្រតី ប៉ុន្តែបើយើងញ៉ាំទឹកច្រើនជ្រុល នោះនឹងអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរទៅវិញ។ ពិតណាស់ ក្រុមអ្នកជំនាញណែនាំឱ្យយើងញ៉ាំទឹកឱ្យបាន៨កែវក្នុងមួយថ្ងៃ ហើយបរិមាណនៃការញ៉ាំទឹកប្រចាំថ្ងៃអាចមានការប្រែប្រួល អាស្រ័យទៅលើកត្តាបរិស្ថាន ការហាត់ប្រាណ លក្ខខណ្ឌសុខភាពដូចជាការមានផ្ទៃពោះ ឬការបំបៅដោះកូនជាដើម។
នៅពេលយើងញ៉ាំទឹកច្រើនជ្រុល តើមានបញ្ហាអ្វីខ្លះកើតឡើង?

ការញ៉ាំទឹកច្រើនពេក អាចនាំឱ្យយើងពុលទឹកឬរារាំងមុខងាររបស់ខួរក្បាល ពីព្រោះនៅពេលដែលបរិមាណទឹកច្រើនជ្រុលនៅក្នុងកោសិកា (រួមទាំងកោសិកាខួរក្បាល) នឹងបង្កឱ្យមានការហើមកោសិកា ដែលធ្វើឱ្យយើងវង្វេងស្មារតី ងងុយគេង និងឈឺក្បាល។

ជាក់ស្ដែង សូដ្យូមជាអេឡិចត្រូលីត ដែលមានឥទ្ធិពលខ្លាំងពេលដែលយើងមានបរិមាណជាតិទឹកច្រើនជ្រុល ដោយនាំឱ្យយើងប្រឈមនឹងជំងឺសូដ្យូមក្នុងឈាមចុះទាប។ ក្នុងករណីជំងឺសូដ្យូមទាបក្នុងឈាមស្រួចស្រាល់ អាចបង្កជារោគសញ្ញាធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល ធ្វើឱ្យសន្លប់ ឬអាចគ្រោះថ្នាក់ដល់អាយុជីវិតក៏មាន។សញ្ញាបញ្ជាក់ថាយើងញ៉ាំទឹកច្រើនជ្រុល
• ទឹកនោមមានពណ៌ថ្លា
• នោមញឹកញាប់ជាងធម្មតា
• ចង្អោរ ឬក្អួត
• ឈឺក្បាលពេញមួយថ្ងៃ
• ខ្សោយសាច់ដុំ និងងាយរមួលក្រពើ
• អស់កម្លាំង និងនឿយហត់

ប្រភព៖Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង