×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

បែលហ្ស៊ិក អាចធ្លាក់ចេញពីWorld Cupត្រឹមវគ្គចែកពូលក្រោយចាញ់ម៉ារ៉ុក

បែលហ្ស៊ិក ត្រូវការដណ្ដើមយក 3 ពិន្ទុពីក្រូអាតនៅក្នុងការប្រកួតចុងក្រោយ នៃពូល F របស់ពួកគេ ប្រសិនបើពួកគេចង់ឡើងទៅកាន់វគ្គ 16 ក្រោយចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 បន្ទាប់ពីពួកគេបានចាញ់ម៉ារ៉ុក កាលពីប្រកួតមុន។

លទ្ធផលនេះ មានន័យថា ម៉ារ៉ុកបានឈរនៅលេខ 2 លើបែលហ្ស៊ិក 1 ពិន្ទុ។ ដោយប្រកួតបន្ទាប់ បែលហ្ស៊ិក ត្រូវជួបជាមួយក្រូអាត ដែលមាន 4 ពិន្ទុក្រោយឈ្នះកាណាដា ខណៈលទ្ធផលស្មើ ឬ ចាញ់ នឹងត្រូវឃើញក្រុមបែលហ្ស៊ិក អាលអាវត្រឹមវគ្គចែកពូល ទោះបីជាម៉ារ៉ុកចាញ់កាណាដា នៅប្រកួតបន្ទាប់របស់ពួកគេក៏ដោយ។

បែលហ្ស៊ិក បានចាញ់ដោយគ្រាប់បាល់ចុងម៉ោងរបស់កីឡាករ Abdelhamid Sabiri និង Zakaria Aboukhlal របស់ម៉ារ៉ុកនៅនាទីទី 73 និង 90+2 ។

សូមបញ្ជាក់ថា ការប្រកួតរវាង ក្រូអាត ជាមួយ បែលហ្ស៊ិក នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង CNC តែមួយគត់ នៅថ្ងៃទី 1 ខែធ្នូ ចាប់ពីម៉ោង 9:30 យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង