×

អបអរសាទរ! ទីបំផុត Dj Push និង Jooy បានឃើញមុខកូនប្រុសហើយ

ថៃ៖ រង់ចាំអស់រយៈពេលជាយូរបន្ទាប់ពីការខិតខំប្រឹងប្រែងដើម្បីបានទាយាទដូចគេ ទីបំផុតតារាសម្តែង Dj Push និង Jooy បានស្វាគមន៍កូនប្រុសរបស់ខ្លួននៅព្រឹកនេះហើយក្នុងទម្ងន់ ៣.១៤៥គីឡូក្រាមធ្វើឱ្យប្តីប្រពន្ធមួយគូនេះញញឹមបិទមាត់មិនជិតឡើយ។

ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ សិល្បករជាច្រើនក៏ដូចជាអ្នកគាំទ្រតារាសម្តែងទាំង២បានចូលរួមត្រេកអរដោយពួកគេនាំគ្នាចូលរួម Comments ក្នុងផុសរបស់អ្នកទាំង២នៅលើគណនី IG ហូរហែ។

គួរបញ្ជាក់ដែរថា មុនស្វាគមន៍កូនប្រុសដំបូងនេះ Dj Push បានសាងសង់ផ្ទះដ៏ប្រណិតមួយយ៉ាងធំស្កឹមស្កៃ ជាហេតុនាំឱ្យគ្រប់គ្នាលាន់មាត់សរសើរអ្នកទាំង២ដែលទទួលបានសុភមង្គលមួយពេញលេញដែលគ្រប់គ្នាប្រាថ្នាចង់បាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង