ហ្វីលីពីន៖ ធ្មេចបើកៗ កូនស្រីរបស់ស្រីស្អាតប្រចាំប្រទេសហ្វីលីពីន Marian Rivera មានវ័យ ៧ឆ្នាំហើយដែលតារាស្រីរូបនេះបានប្រារព្ធកម្មវិធីខួបកំណើតឱ្យ Zia យ៉ាងគគ្រឹកគគ្រេងដោយមានការចូលរួមពីភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករក្នុងឱកាសដ៏ពិសេសមួយនេះ។
រូបភាពក្នុងថ្ងៃកំណើត Zia ដែល Marian បានចែករំលែកត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីសម្រស់កូនស្រីច្បងតារាស្រីរូបនេះដែលកាន់តែស្រស់ស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ មានមតិមួយចំនួនបានធ្វើការប៉ាន់ស្មានទុកថា Zia នឹងកាន់តែមានសម្រស់ស្អាតជាងនេះទ្វេដងនៅពេលនាងធំពេញវ័យ។
ជាមួយថ្ពាល់ខួច និងស្នាមញញឹមដ៏ស្រស់របស់ Zia បានក្លាយជាចំណាប់អារម្មណ៍របស់មហាជនពីគ្រប់ទិសទី។ បន្ថែមពីនេះទៀតសោត Zia ក៏បានជាប់ក្នុងកម្រិតជាកូនស្រីតារាអាស៊ីដែលមានសម្រស់ស្រស់ស្អាតដាច់គេផងដែរ។
គួរបញ្ជាក់ដែរថា ភាពទាក់ទាញរបស់ Zia ក៏ត្រូវបានម្ចាស់ផលិតផលមួយចំនួនទាក់ទងឱ្យនាងថតផ្សព្វផ្សាយផលិតផល ជាហេតុធ្វើឱ្យប្រជាប្រិយភាពរបស់នាងមានភាពលេចធ្លោ និងត្រូវបានប៉ាន់ស្មានថា នាពេលអនាគតនាងអាចនឹងជា Marian ទី២ដែលមានទាំងសម្រស់ និងសន្ទុះប្រជាប្រិយភាព ដូចម្តាយអ៊ីចឹង៕